ភ្នំពេញ៖ ក្រសួងកសិកម្មបានចុះអនុស្សរណ:នៃការយោគយល់គ្នារវាក្រុមហ៊ុន Lexmin Pty Ltd Cambodia ដើម្បីជម្រុញការនាំផលិតកម្មដំ ណាំស្តង់ដារសរីរាង្គទៅកាន់ទីផ្សារអូស្រ្តាលី។
អនុស្សរណ:នៃការយោគយល់គ្នាត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ស្តីពី ” ការជំរុញផលិតកម្មដំ ណាំស្តង់ដារសរីរាង្គ និងការពង្រឹងសមត្ថភាពកសិករដើម្បីទទួលបានឱកាសការងារនៅតាម បណ្តាកសិដ្ឋាននានាក្នុងប្រទេសអូស្រ្តាលី ” ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន ឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងលោក Robert K.Chelliah នាយកក្រុមហ៊ុន។
លោករដ្ឋមន្ត្រីបានសាទរចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានដូចដែលលោក Robert K.Chelliah បានរាយការណ៍ជូនអង្គពិធីបានជ្រាប និងជាពិសេសបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្មដែលបានសហការ និងសម្របសម្រួលជាមួយក្រុមហ៊ុនធ្វើឲ្យពិធីនេះសម្រេចទៅដោយរលូន និងជោគជ័យ។
លោកថា៖«នេះជាសមិទ្ធផលថ្មីមួយទៀត ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ ដែលក្រសួងសម្រេចបានក្នុងការជំរុញ និងបង្កើនផលិតភាពផលិតកម្មដំណាំស្តង់ដារសរីរាង្គ ដែលផលិតផលនេះមាននិន្នាការកើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាពសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជា»។
«ថ្ងៃនេះ ក្រុមហ៊ុនអូស្រ្តាលី Lexmin Pty Ltd Cambodia បានចាប់ដៃគូជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហការស៊ីជម្រៅ យូអង្វែងធ្វើការអភិវឌ្ឍវិស័យកសិកម្មសរីរាង្គកម្ពុជានៅ ពេលអនាគតដ៏ខ្លីខាងមុខ»។ នេះបើយោងតាមលោករដ្ឋមន្រ្តី៕