ភ្នំពេញ៖លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការអមដោយមន្ត្រីជំនាញក្រសួងរ៉ែនិងថាមពល បានចូលរួមកិច្ចជំនួបពិភាក្សាធុរកិច្ច លើកទី១ ជាមួយក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី (1st Online Business Mission of Russian Companies to the Kingdom of Cambodia) ដើម្បីអបអរសាទរខួបលើកទី៦៥នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ីតាមរយៈប្រព័ន្ធអន ឡាញ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម និងវិស័យ ឯកជនរវាងប្រទេសទាំង២។
ជំនួបពិភាក្សានេះ បានផ្តោតលើប្រធានបទសំខាន់លើការស្វែងយល់ពី សក្តានុពល វិនិយោគលើវិស័យព័ត៌មានវិទ្យានិងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេតនិងបច្ចេកវិទ្យាឌីជីថល វិស័យឧស្សាហកម្ម និងវិស័យថាមពល។
លោក ខាវ៉ាន់ បានគូសបញ្ជាក់អំពីសាវតានិងសមិទិ្ធផល របស់ក្រុមហ៊ុនរុស្ស៉ី ដែលធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវភូគព្ភសាស្ត្រ និងគូសផែនទីប្រេងកាតនៅអាងសមុទ្រកម្ពុជាទាំងដែនគោកនិងដែនសមុទ្រកម្ពុជាព្រមទាំងផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគ និងជំរុញឱ្យ ក្រុមហ៊ុនរុស្ស៊ីមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ទាំងគម្រោងថាមពល អគ្គិសនី និងគម្រោងអភិវឌ្ឍន៍ប្រេងកាត៕