ភ្នំពេញៈ គម្រោងវិនិយោគរោងចក្រកាត់ដេរចំនួន ៣ ដែលមានតម្លៃសរុបជិត ១៥លានដុល្លារ និងបង្កើតការងារបានជាង ៣ ០០០កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)អនុម័តនៅដើមសប្តាហ៍នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន។សេចក្តីប្រកាសព័ត៌មានរបស់ CDC កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឱ្យដឹងថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរលើគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន J.A.K Garment Co., Ltd ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមទុនវិនិយោគ ២,៤លានដុល្លារ អាចបង្កើតការងារបាន ១ ០៥៣កន្លែង, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន Premier Tech Garment (Cambodia) Co., Ltd នៅស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគ៤,៣លានដុល្លារ បង្កើតការងារបាន ១ ៧៤៨កន្លែង និងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ របស់ក្រុមហ៊ុន Chanco Textiles (Cambodia) Co., Ltd: ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគ ៨,២លានដុល្លារ និងបង្កើតការងារបាន ៤២៤កន្លែង។
បើតាម CDC កាលពីឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ២៣៨គម្រោង ដែលមានទុនវិនិយោគសរុប ៨, ២ពាន់លានដុល្លារ ថយចុះ ១២ភាគរយធៀបនឹងឆ្នាំ២០១៩៕