ភ្នំពេញ៖ អេស៊ីលីដាម៉ូបាល គឺជាអេប (app) មួយមានបច្ចកេវិទ្យាខ្ពស់ ទាន់សម័យ មានមុខងារជារច្រើនសម្រាប់អតិថិនប្រើប្រាស់ បានយ៉ាងងាយស្រួល រហ័ស ទាន់ ចិត្ត ចំណេញពេលវេលា និង មាន សុវត្ថិភាព ខ្ពស់បំផុត ក្នុង ការ ធ្វើ ប្រតិបត្តិការផ្សេងៗ ។ អ្វីដែលកាន់តែពិសេសនោះ អេស៊ីលីដាម៉ូបាល ទើបតែបន្ថែមនូវមុខងារ ថ្មីមួយបន្ថែមទៀត ដែលអាចជួយឲ្យអ្នកអាច ទារទូរទាត់សំណង (ទារលុយ-សងលុយ) កាន់តែងាយស្រួល និងចំណេញវេលា។
ដើម្បីបំពេញចិត្តដល់អ្នកប្រើប្រាស់ ធនាគារអេស៊ីលីដា ដែលជាធនាគារ ពាណិជ្ជដ៏ធំជាងគេមួយនៅកម្ពុជា បាន បង្កើតនូវមុខងារថ្មីមួយទៀត នៅលើអេស៊ីលីដាម៉ូបាល គឺ មុខងារ ទទួលប្រាក់ (Pay Me) ដែលជាមុខងារមួយប្រភេទសម្រាប់អតិថិជនប្រើប្រាស់ក្នុងការទូទាត់សាច់ប្រាក់តាមរយៈការទិញទំនិញអនឡាញគ្រប់ប្រភេទ និងសេវាកម្មផ្សេងៗ ជាពិសេសអ្វីដែលកាន់តែងាយស្រួលនោះគឺ ការទូទាត់សំណង (ទារលុយ-សងលុយ) ដោយគ្រាន់តែបង្កើត QR Code ឬ Link នៅលើ អេស៊ីលីដាម៉ូបាល រួចផ្ញើទៅ អ្នក បង់ប្រាក់ ធ្វើការបង់ប្រាក់ តែមួយភ្លែតរួចជាការស្រេច ។
មិនតែប៉ុណ្ណោះ មុខងារសម្រាប់ទទួលប្រាក់ថ្មី (PAY ME) នៅលើអេស៊ីលីដា ម៉ូបាល យើងអាចបង្កើត QR Code ឬ Link រួចផ្ញើទៅឱ្យ អ្នក បង់ប្រាក់ ដែលប្រើ អេស៊ីលីដាម៉ូបាល ឬប្រើអេបធនាគារផ្សេង បានយ៉ាងងាយ ស្រួល ជាពិសេសអាច កំណត់ចំនួនទឹកប្រាក់ សម្រាប់បង់បានតាមតម្រូវការ។
វិធីទារលុយថ្មីនៅលើអេស៊ីលីដាម៉ូបាលនេះ ទោះនៅទីណាក៏តាមទារលុយបានដែរ។ យើងអាចបង្កើត QR Code ឬ Link សម្រាប់បង់ និងទទួលប្រាក់ពីអ្នកប្រើអេស៊ីលីដាម៉ូបាល ឬពីអ្នកប្រើអេបរបស់ ធនាគារ ផ្សេង បានយ៉ាងឆាប់រហ័ស និងមិនអស់ថ្លៃសេវាទៀត។
ដើម្បីជ្រាបកាន់តែច្បាស់ពីមុខងារថ្មីនេះ តើមានអត្ថប្រយោជន៍យ់ាងណានោះ សូមមើលវីឌីអូខាងក្រោមនេះ ៕
(សូមមើលតាមវីដេអូ)
https://acledabank.com.kh/qr/toanchet-manual/payme?l=khm