សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានរៀបចំឱ្យសិស្សានុសិស្សចាប់ពីថ្នាក់ទី ៦ ដល់ ថ្នាក់ទី ៩ ដាក់តាំងពិពណ៌ស្នាដៃវិទ្យាសាស្រ្តរបស់ខ្លួន នាថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ១:០០ រហូតដល់ ម៉ោង ៣:០០ រសៀល។
ក្នុងឱកាសនេះផងដែរ សិស្សានុសិស្សរបស់យើងបានដាក់បង្ហាញគម្រោងស្នាដៃរបស់ខ្លួនជាក្រុម ទៅតាមប្រធានបទផ្សេងៗ ដែលរួមមាន ការតុបតែងលំនៅដ្ឋាន ការរៀបចំពិចនិក ការបង្កើតថ្នាក់រៀនគំរូ ការកសាងទូកម៉ាស៊ីន ការទម្លាក់ស៊ុតដើម្បីដឹងពីរបៀបការពារខ្លួន ប្រព័ន្ធទឹកជ្រោះ ការធ្វើរស្មីសំយោគ ចលនាបន្ទុះភ្នំភ្លើង ប្រវត្តិសង្គ្រាមលោកលើកទី២ និង បញ្ហាបរិស្ថាន។
ក្រុមនីមួយៗ បានពន្យល់បកស្រាយយ៉ាងក្បោះក្បាយជូនទៅកាន់អ្នកទស្សនារបស់យើង ដែលក្នុងនោះមាន លោកគ្រូ អ្នកគ្រូ មិត្តរួមថ្នាក់ និងបុគ្គលិកសាលាទាំងមូល។ ពីក្រោយសមិទ្ធផលទាំងអស់នេះ ពោរពេញទៅដោយការខិតខំប្រឹងប្រែង ភាពច្នៃប្រឌិត ការគិតឱ្យបានស៊ីជម្រៅ និង ភាពសហការគ្នាជាធ្លុងមួយរបស់ក្រុមនីមួយៗ ដែលធ្វើឱ្យលោកគ្រូ អ្នកគ្រូ និងសាលាមានមោទនភាពជាខ្លាំងទៅលើពួកគាត់។ ជាពិសេស ស្នាដៃទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់ការសិក្សាស្រាវជ្រាវទៅថ្ងៃអនាគតបន្តទៀតរបស់ពួកគាត់។
សាលាសូមជូនពរឱ្យកូនៗគ្រប់គ្នាទទួលបានជោគជ័យក្នុងគម្រោងផែនការទាំងអស់ដែលកូនបានធ្វើ និងទទួលបាននូវលទ្ធផលជាទីគាប់ចិត្តនៅក្នុងការសិក្សាស្រាវជ្រាវរបស់កូន។
Science Fair 2022!
Westview Cambodian International School has organized a science fair, exhibited by the students from 6th to 9th grade on Friday, July 01st, 2022 from 1:00 to 3:00 pm.
On this occasion, the students display their project in group on various topics, such as House Decor Project, Picnic Project, Model Classroom Project, Boat Project, Eggdrop Project, Waterfall Project, Photosynthesis Project, Volcano Project, History of WW2, and Environmental Project.
Each group elucidated in detail to our audience, which included teachers, classmates, and the entire school staff. Behind all these achievements are the hard work, creativity, critical thinking, and collaboration of each team, which makes the teachers and the school very proud of them. More importantly, these science projects are definitely significant for their future research.
The school wishes all students success in each project they have undertaken and satisfactory results in their research.