ភ្នំពេញៈ ធនាគារអេស៊ីលីដា ភីអិលស៊ី (ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត) កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសជាសាធារណៈថា ធនាគារ អេស៊ីលីដាភីអិលស៊ី ត្រូវបានជ្រើសរើសជាធនាគារ ទំនាក់ទំនង(Sponsoring Bank)សម្រាប់ការទូទាត់ប្រាក់រៀលឆ្លងដែនតាមឃ្យូអរកូត(QRCode) ជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ាន។
ប្រទេសជិតខាងក្នុងតំបន់អាស៊ានរួមមាន៖ សាធារណរដ្ឋសង្គមនិយមវៀតណាម និង សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ បន្ថែមលើការទូទាត់ប្រាក់រៀលឆ្លងដែនតាមរយៈឃ្យូអរកូត (QRCode) ជាមួយព្រះរាជា ណាចក្រថៃដែលបានដាក់ឱ្យដំណើរការនៅខែកុម្ភៈឆ្នាំ២០២០ ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែ ទូលំទូលាយ បង្កភាពងាយស្រួលក្នុងការទូទាត់ នៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាននិងដើម្បីជំរុញបរិយា
បន្នហិរញ្ញវត្ថុអាស៊ាន ស្របតាមទិសដៅសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ីបានមានប្រសាសន៍ថា៖ “ជាមួយ នឹង ការត្រៀមខ្លួនរួចជាស្រេចនូវបច្ចេកវិទ្យាហិរញ្ញវត្ថុធនាគារជាតិនៃកម្ពុជាបានជ្រើសរើសយកធនាគារ អេស៊ីលីដា
ភីអិលស៊ី ជាធនាគារទំនាក់ទំនងសម្រាប់ការទូទាត់ប្រាក់រៀលឆ្លងដែនតាមឃ្យូអរកូត (QRCode) ជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងគោលដៅលើកកម្ពស់ការទូទាត់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយក្នុងតំបន់អាស៊ាននិងដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុអាស៊ានស្របតាមទិសដៅសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកបណ្ឌិតបានបន្តថា កាលពីខែកុម្ភៈ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង Siam Commercial Bank (SCB)ត្រូវបានជ្រើសរើសជាធនាគារទំនាក់ទំនងដើម្បីសហការគ្នាគាំទ្រលើការទូទាត់តាម រយៈប្រព័ន្ធ ឃ្យូអរកូត(QR Code)ឆ្លងដែនដោយអតិថិជន និងប្រជាជនកម្ពុជាអាចធ្វើការទូទាត់ជាប្រាក់រៀលនៅ ក្នុងព្រះ រាជាណាចក្រថៃតាមរយៈការស្កែនឃ្យូអរកូត(QR Code)។ នៅចុងឆ្នាំ២០២២នេះ អតិថិជន និងប្រជាជនថៃ អាចធ្វើការទូទាត់ជាប្រាក់បាតថៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការស្កែនឃ្យូអរកូត (QR Code)។
បន្ថែមលើការទូទាត់ប្រាក់រៀលតាមឃ្យូអរកូត (QR Code)នៅព្រះរាជាណាចក្រថៃដែលកំពុងដំណើរការ ធនាគារ អេស៊ីលីដា បាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដំណើរការ ការទូទាត់ប្រាក់រៀល ឆ្លងដែននៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមរយៈការ ប្រើប្រាស់ឃ្យូអរកូត (QR Code) ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២២នេះដែរ។ ជំហានបន្ទាប់ ធនាគារអេស៊ីលីដា គ្រោងនឹងសហការជាមួយបណ្តាប្រទេសដទៃទៀតដែលជាសមាជិកអាស៊ានដើម្បីបន្តពង្រីកការទូទាត់ប្រាក់រៀលនៅតំបន់អាស៊ានឲ្យកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីសម្រួលដល់ការទូទាត់ កាត់បន្ថយចំណាយប្រតិបត្តិការ និងជួយជំរុញបរិយាបន្នហិរញ្ញវត្ថុអាស៊ាន៕