ភ្នំពេញ៖ មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសលុបចោលលក្ខខណ្ឌតម្រូវធ្វើចត្តាឡីស័កទាំងភ្ញៀវទេចរជាតិនិងអន្តរជាតិ ក្រសួងទេសចណ៍នៅថ្ងៃទី១៥ វិច្ឆិកា បានចេញសេចក្តីជូនដំណឹងមួយ អំពីការអនុញ្ញាតឱ្យទេសចរ អន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីជ-១៩ ពេញលេញ កម្ពុជាដោយមិនតម្រូវឱ្យធ្វើចត្តា ឡីស័ក។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេចរណ៍បានកំណត់នូវលក្ខខណ្ឌតម្រូវចំនួនបីសម្រាប់ភ្ញៀវទេចរជាតិនិងអន្តរជាតិដូចខាងក្រោម៖
១, ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋានពេញលេញ ហើយចូលមកកម្ពុជាតាមផ្លូវអាកាស, ផ្លូវគោក និងផ្លូវទឹកត្រូវភ្ជាប់មកជាមួយនូវបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ១៩ដូសមូលដ្ឋានពេញលេញ និងវិញ្ញាបនបត្របញ្ជាក់ថា គ្មានកូវីដ១៩ (ដោយម៉ាស៊ីន PCR) ដែលមានសុពលភាពរយៈពេល៧២ម៉ោង និងទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ី។
ពេលមកដល់កម្ពុជា ទេសចរតម្រូវឱ្យធ្វើតែស្តរហ័សកូវីដ១៩ (COVID19 Rapid Test) អនុវត្តដោយមន្ត្រីសុខាភិបាលនៅតាមច្រកទ្វារចេញចូលកម្ពុជា ហើយត្រូវរង់ចាំលទ្ធផលតេស្ករសរយៈពេលពី១៥ទៅ២០នាទីសិន។ បន្ទាប់ពីតេស្តរហ័សបង្ហាញលទ្ធផលអវិជ្ជមាន ទើបទេសចរអាចធ្វើដំណើរបានដោយសេរី ឬនៅទូទាំងកម្ពុជាដោយមិនកម្រិតតំបន់ ឬខេត្ត និងមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។
២, ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយធ្វើដំណើរចូលមកកម្ពុជា តម្រូវឱ្យយកសំណាក ដើម្បីធ្វើតេស្តដោយម៉ាស៊ីនPCR នៅតាមច្រកទ្វារចេញចូលកម្ពុជា និងត្រូវធ្វើចត្តាឡីស័កពេញលេញរយៈពេល១៤ថ្ងៃ ស្របទៅតាមនីតិវិធីជាធរមាន។
៣, ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋានពេញលេញ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក, សណ្ឋាគារ និងគេហដ្ឋាននៅទូទាំងប្រទេស និងដែលមិនមានវិជ្ជមានក្ខវឹង-១៩ ត្រូវបានអនុញ្ញាតឱ្យចេញពីការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២១ នេះតទៅ។
ក្រសួងបានបន្ថែមថា ការសម្រេចឲ្យបើកដំណើរការឡើងវិញគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដោយសារតែ ភាពជោគជ័យនៃការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ដែលបានបង្កើតភាពស៊ាំក្នុងសហគមន៍យ៉ាងរឹងមាំ។
ក្រសួងបានបញ្ជាក់ទៀតថា កម្ពុជាបានចាក់វ៉ាក់ជូនដល់ប្រជាជនប្រមាណ៨៨% នៃប្រជាជន១៦លាននាក់ហើយ ខណៈបច្ចុប្បន្នកំពុងបន្តជម្រុញបន្ថែមទៀត និងបន្តចាក់ជូនកុមារអាយុ០៥ឆ្នាំផងដែរ៕