ភ្នំពេញៈ ជាកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសម្រួលដល់អ្នកនាំចេញទំនិញដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ AHK (FORM AHK) សម្រាប់ការនាំចេញទំនិញទៅបណ្តាទីផ្សារអាស៊ាន និងហុងកុង ក្រសួងពាណិជ្ជកម្មបានសម្រេចដាក់ឱ្យអនុវត្តវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ AHK (FORM AHK) តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មជាផ្លូវការហើយ។ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១១ ខែមិថុនា ឱ្យដឹងថា អ្នកនាំចេញទំនិញដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ AHK សម្រាប់ការនាំចេញទំនិញទៅបណ្តាទីផ្សារអាស៊ាន និងហុងកុង អាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធស្វ័យប្រវត្តកម្មដែលមានគេហទំព័រ https://co.moc.gov.kh/ ចាប់ពីពេលនេះតទៅ។ក្រសួងបានឱ្យដឹងទៀតថា៖«ចំពោះព័ត៌មានលម្អិតទាក់ទងនឹងការអនុវត្តវិធានបញ្ជាក់ដើមកំណើតទំនិញ (Rules of Origin) និងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ (Operational Certification Procedures) នៃទម្រង់ AHK សូមចូលទៅកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មhttps://co.moc.gov.kh/»។លិខិតនេះបានកើតឡើងបន្ទាប់ពីប្រទេសកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕10People Reached0Engagements-1.7x LowerDistribution ScoreBoost PostLikeCommentShare