ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និង ប្រៃសណីយ៍កម្ពុជាបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងជំនួយបច្ចេកទេស និង ដើម្បីតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងពង្រឹងសមត្ថភាពរបស់ប្រៃសណីយ៍កម្ពុជាសម្រាប់ប្រតិបត្តិការនៅលើផ្សារខេមបូឌាត្រេដ ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជូនដល់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងអតិថិជនដែលបានទិញទំនិញពីផ្សារខេមបូឌាត្រេដ (Cambodiatrade.com) ។
ពិធីចុះហត្ថលេខាជាផ្លូវការនេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីឌីអូ ដែលមានការចូលរួមពី លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា កាលពីថ្ងៃអង្គារទី២១
ក្រសួងពាណិជ្ជកម្មជាថ្មីម្តងទៀតតាមរយះការតភ្ជាប់ប្រពន្ធទូរទាត់ប្រាក់របស់ធនាគារវីងជាមួយនិងផ្សារអេឡិចត្រូនិចរបស់ក្រសួងពាណិជ្ជកម្មមានឈ្មោះថា «Cambodia Trade.com» ដើម្បីជួយសម្រូលដល់ការទូរទាត់ប្រាក់តាមបែនឌីជីថលដែលនឹងផ្តល់ភាពងាយស្រួលជូនអាជីវករ សហគ្រាសធុនតូចនិងធម្យម និងអតិថិជនក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។
លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រៃសណីយ៍កម្ពុជា ដែលបានក្លាយជាដៃគូសហការក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនជាមួយផ្សារខេមបូឌាត្រេដ ។ វត្តមានរបស់ប្រៃសណីយ៍កម្ពុជានៅលើផ្សារខេមបូឌាត្រេដ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបែងចែក និងដឹកជញ្ជូនទំនិញនៅក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកទាំងក្នុងស្រុក និងអន្តរជាតិ។
លោកបូរ៉ា បានថ្លែងថា៖«ការសហការគ្នាក្នុងបរិបទឌីជីថលរូបនីយកម្មថ្មីនេះ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល តាមបែបបច្ចេកវិទ្យាថ្មីពិតជារួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក ជាពិសេស ក្នុងកំឡុងពេលនៃការជំងឺកូវីដ១៩ ដើម្បីជាចលករក្នុងការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។
លោកជឿជាក់ថា តាមរយះកិច្ចសហការនេះ គឺបានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយប្រៃសណីយ៍កម្ពុជា និងរំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងទទួលបានជោគជ័យក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនជាមួយផ្សារខេមបូឌាត្រេដ៕