ខណៈដែលប្រព័ន្ធបច្ចេកវិទ្យាកាន់តែវិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ធនាគារអេស៊ីលីដាដែលជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្តបានបន្តបេសកម្មរបស់ខ្លួនក្នុងការធ្វើទំនើបកម្មនូវបច្ចេកវិទ្យាថ្មីថ្មីសំដៅធ្វើយ៉ាងណាឲ្យកាន់តែមានភាពងាយស្រួលប្រើប្រាស់ដល់អតិថិជនរបស់ខ្លួន។
អ្វីដែលកាន់តែពិសេសនោះគឺចាប់ពីពេលនេះទៅ សម្រាប់អតិថិជនរបស់ធនាគារអេស៊ីលីដាដែលមានបំណងចង់បង្កើតប័ណ្ណនិម្មិត គឺអាចបង្កើតដោយខ្លួនឯង ដោយគ្រាន់តែលោកអ្នកទៅកាន់ម៉ាស៊ីនអេធីអឹមគ្រប់ទីកន្លែងនៅទូទាំងប្រទេសបានភ្លាមៗនិងមិនចំណាយពេលច្រើននោះឡើយ។
ប័ណ្ណនិម្មិតដែលជាប្រភេទវីសា គឺមានលក្ខណះងាយស្រួលគ្រប់គ្រង ងាយស្រួលទូទាត់ និងសុវត្ថិភាព ជាពិសេសសម្រាប់អតិថិជនដែលចូលចិត្តទិញទំនិញ-សេវាកម្មផ្សេងៗតាមអនឡាញ នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជា អាចបញ្ជាទិញទំនិញ-សេវាកម្ម, ផ្សព្វផ្សាយ (Boost) Facebook ឬបណ្តាញសង្គមផ្សេងៗ, កក់សំបុត្រយន្តហោះ ឬសណ្ឋាគារ តាមអនឡាញ; ចំណេញពេលវេលា និងកាត់បន្ថយចំណាយ;កាត់បន្ថយហានិភ័យផ្សេងៗ ទាក់ទងនឹងការប្រើប្រាស់សាច់ប្រាក់;ងាយស្រួល និងសុវត្ថិភាព; និងជាពិសេសទៅទៀតនោះគឺអាចប្រើបានគ្រប់ទីកន្លែង ទូទាំងពិភពលោក៕
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង)
Phone៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh