ជាមួយបណ្តាញម៉ាស៊ីនអេធីអឹមធំជាងគេរបស់ធនាគារអេស៊ីលីដាគ្រប់ខេត្ត និងរាជធានី ទូទាំងប្រទេសកម្ពុជា នៅតាមផ្សារទំនើប សាកលវិទ្យាល័យ សណ្ឋាគារ និងក្រុមហ៊ុននានា ដែលងាយស្រួលដល់ អតិថិជនរបស់ធនាគារអាចធ្វើការដាក់ប្រាក់ចូលក្នុងគណនីធនាគារ ឬ គណនីវ៉លឡេតរបស់អេស៊ីលីដាម៉ូបាល នៅតាមម៉ាស៊ីនអេធីអឹមទាំង ៧៩២ គ្រឿង ដោយមិនបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារអេស៊ីលីដា ដោយផ្ទាល់នោះឡើយ។
ធនាគារអេស៊ីលីដា ជាប្រជាធនាគារដែលទុកចិត្តរបស់លោកអ្នក គឺតែងតែយកចិត្តទុកដាក់ក្នុងការបង្ករភាពងាយស្រួលដល់អតិថិជនគ្រប់ពេលវេលា។
ម៉ាស៊ីនអេធីអឹម អេស៊ីលីដា អនុញាតឱ្យលោកអ្នកធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) មានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត តាមរយៈប័ណ្ណរបស់ធនាគារអេស៊ីលីដា និងប័ណ្ណរបស់ធនាគារផ្សេងៗ។
ចំពោះការដាក់ប្រាក់នេះ អតិថិជនអាចបញ្ចូលក្រដាសប្រាក់ ១០ដុល្លារ, ២០ដុល្លារ, ៥០ដុល្លារ, ១០០ដុល្លារ, ១០.០០០រៀល, ២០.០០០រៀល, ៥០.០០០រៀល, និង ១០០.០០០រៀល ទៅក្នុងម៉ាស៊ីនអេធីអឹម ដាក់-ដកប្រាក់ បានរហូតដល់ ២០០សន្លឹកក្នុងមួយប្រតិបត្តិការ ៕