ទីក្រុងប៉េកាំងៈ ប្រទេសចិនកាលពីថ្ងៃសុក្រ បានបង្ហាញគំនិតប្រឆាំងទៅនឹងការពង្រីកការរឹតត្បិតរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន លើការវិនិយោគ ក្នុងក្រុមហ៊ុនចិនជាក់ស្តែង និង ប្តេជ្ញាចាត់វិធានការចាំបាច់ដើម្បីរក្សាការពារនូវសិទ្ធិស្រប់ច្បាប់នៃក្រុមហ៊ុនចិន។
លោកបៃឌិន បានចុះហត្ថលេខាលើអធិបញ្ជាកាលពីថ្ងៃព្រហស្បតិ៍ដែលហាមឃាត់ប្រជាពលរដ្ឋអាមេរិកពីការធ្វើជាម្ចាស់ ឬជូញដូរនូវទម្រង់មូលបត្រណាមួយចំពោះក្រុមហ៊ុនចំនួន៥៩ ដោយបានលើកឡើងទំនាក់ទំនងទៅនឹងយោធាចិន និង ការគម្រាមកំហែងដែលបានហៅ បង្កឡើងដោយបច្ចេកវិទ្យាឃ្លាំមើលរបស់ចិន។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា ការបញ្ជានេះ ត្រូវបានត្រួតពិនិត្យដូចជា ការធ្វើវិសោធនកម្មចំពោះបទបញ្ជាលើកមុនរបស់រដ្ឋបាលលោកដូណាល់ត្រាំ ជាមួយក្រុមហ៊ុនក្នុងបញ្ជី៤៨។ វាបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនចិនពីរបានតតាំងដោយជោគជ័យចំពោះការសម្រេចរបស់លោក ដូណាល់ ត្រាំ ក្នុងតុលាការអាមេរិក។
លោក Wang Wenbin អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានប្រាប់កាសែតChina Daily ថារដ្ឋាភិបាលអាមេរិក បានបំពានគំនិត នៃសន្តិសុខជាតិ និង អំណាចរដ្ឋ និង « ត្រូវបានបង្ក្រាបនិងរឹតត្បិតលើក្រុមហ៊ុនចិន»។
ការសម្រេចរបស់អាមេរិកបានរំខានយ៉ាងខ្លាំងចំពោះច្បាប់និងបទបញ្ជាទីផ្សារផ្លូវការ ដោយបានបន្ថែមថា វាមិនត្រឹមតែវាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនប៉ុណ្ណោះទេតែថែមទាំងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់វិនិយោគិនពិភពលោករួមទាំងអ្នកនៅអាមេរិកផងដែរ។
ក្នុងចំណោមក្រុមហ៊ុនដែលត្រូវបានចុះក្នុងបញ្ជីឈ្មោះទាំង ៥៩ គឺក្រុមហ៊ុន Huawei Technologies Co ក្រុមហ៊ុន Aero Engine Corp របស់ចិន ក្រុមហ៊ុន Aerosun Corp និងក្រុមហ៊ុន Fujian Torch Electronics Technology៕ China Daily