ភ្នំពេញ៖ ដើម្បីអបអរសាទរការដាក់ឱ្យដំណើការសាកល្បងស្ទូឌីយោខ្នាតអន្តរជាតិដំបូងគេនៅកម្ពុជាផលិតកម្មដាវីត្រាដែលជាផលិតកម្មក្នុងស្រុកឈានមុខគេផលិតបទមិនចំលងគេ (Original Song) កំពុងរៀបចំបទថ្មីដែលរៀបរាប់អំពីតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ត។
បទចំរៀងថ្មីនេះតាក់តែងឡើងដើម្បីលើកស្ទួយវិស័យសិល្បៈ វប្បធម៌ ប្រពៃណីទំនៀមទំលាប់ដ៏អស្ចារ្យរបស់ខ្មែរ ស្របពេលដែលប្រទេសកម្ពុជាក៏កំពុងត្រៀមខ្លួនបើកវិស័យទេសចរណ៍ឡើងវិញ ក្នុងពេល ឆាប់ៗ ដើម្បី ទទួលភ្ញៀវ ទេសចរ ជាតិ និងអន្តរជាតិ ដែល បានទទួលការចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ ១៩ រួច។
កវីនិពន្ធដែលមានទេព្យកោសល្យ និងបទពិសោធខ្ពស់ លោក លោក សយ រតនា ជាអ្នកនិពន្ធបទចំរៀងនេះបានសំរេសចិត្តដាក់ចំណងជើងបទចំរៀងនេះថា« ខ្មែរមានគ្រប់សព្វ» ។ លោកថា បទនេះជាបទដែលបង្កប់នូវអត្ថន័យយ៉ាងជ្រាវជ្រៅ និងរៀបរាប់ពីលក្ខណៈពិសេសរបស់ខ្មែរដែលមានអារយធម៍ដ៏ល្អឯកដែលប្រទេសដទៃមិនមានដូច។ លើសពីនោះទៅទៀត បទចំរៀងនេះគឺជាការបកស្រាយដោយតារាចំរៀងជាច្រើនរូបប្រចាំផលិតកម្មដាវីត្រាផងដែរ។
បើយោងតាមលោក ម៉េង ប៊ុនឡូ អតីតកំពូលតារាសម្តែង និងតារាចំរៀងនិងជាសមាជិកក្រុមការងារប្រចាំស្ទូឌីយោកោះស្លាកែតបានឱ្យដឹងថាស្ទូឌីយោកោះស្លាកែតគឺជាស្ទូឌីយោខ្នាតអន្តរជាតិដំបូងគេនៅកម្ពុជារបស់ផលិតកម្មដាវីត្រា។ លោកថា ផលិតកម្ម្មដាវីត្រាកំពុងត្រៀមការរួមបញ្ចូលឧបករណ៍ខ្មែរបុរាណជាច្រើនប្រភេទក្នុងបទចំរៀងនេះដើម្បីធ្វើឱ្យបទចំរៀង« ខ្មែរមានគ្រប់សព្វ» នេះកាន់តែមានលក្ខណៈបែបខ្មែរ ដែលស្ដាប់ទៅកាន់តែពិរោះអស្ចារ្យដោយសារតែបទបង្កើតដោយកូនខ្មែរពិតៗ។
បទចំរៀងនេះត្រៀមនឹងចេញក្នុងពេលឆាប់ៗក្នុងអេបកំសាន្ត( Komsan App) ជាឈ្មោះអេបចំរៀងស្ដាប់ដោយសេរីមិនគិតលុយដែលគុណភាពសំលេងពិរោះ។ អេប Komsan នេះត្រូវបានបង្កើតឡើងរួមគ្នាដោយផលិតកម្មចំរៀងដាវីត្រា ហើយបទចំរៀងនេះដែរនឹងបង្ហោះផ្សាយក្នុងឆានែលយូធូប Davitra Media និងបណ្ដាញផ្សព្វផ្សាយសង្គមដទៃទៀតផងដែរ៕
ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 096 88888 11