កំពង់ស្ពឺ៖ ដើម្បីបំពេញសេចក្តីត្រូវការអតិថិជនប្រើប្រាស់សេវាកម្មធនាគារឲ្យកាន់តែមានភាពងាយស្រួល ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនក្នុងការបម្រើសេវាកម្មធនាគារឲ្យកាន់តែកៀកអតិថិជនក្នុងតំបន់រស់នៅ ធនាគារ អេស៊ីលីដា បានស្រេចបើកសាខាការិយាល័យថ្មីមួយទៀត ដែលការិយាល័យមនេះស្ថិតនៅស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលនេះគឺជាសាខាធនាគារ អេស៊ីលីដា ទី២៦៣ ហើយដែលបើកបម្រើសេវាកម្មធនាគារគ្រប់ប្រភេទជូនអតិថិជន ។
ធនាគារ អេស៊ីលីដា តែងគិតពីការបម្រើសេវាកម្មជូនអតិថិជនឲ្យមានភាពងាយស្រួល ដោយធ្វើការពង្រីកវិសាលភាពនូវហេដ្ឋារចនាសម្ព័ន្ធកាន់តែទូលាយ នៅកៀកនឹងអតិថិជន ងាយស្រួលក្នុងការធ្វើ ប្រតិបត្តិការសេវាធនាគារ គ្រប់ពេលវេលា និប្រកបដោយ សុវត្ថិភាពខ្ពស់។ សម្រាប់ទីតាំងការិយាល័យថ្មីនេះគឺមានអាសយដ្ឋានសាខាស្រុកឱរ៉ាល់-ឃុំសង្កែសាទប: ភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្រៅពីការិយាល័យនៅជិតផ្ទះពួកគាត់ ធនាគារ អេស៊ីលីដា ក៏មានអេស៊ីលីដាម៉ូបាល ដែលជាអេបមួយងាយស្រួលប្រើប្រាស់ដូចជា ផ្ទេរប្រាក់ បង់ថ្លៃទឹកភ្លើង បញ្ជូលទឹកប្រាក់ក្នុងទូរសព្ទ័ដៃ និងធ្វើការទូទាត់ចំណាយផ្សេងៗទៀត ដោយមិនចាំបាច់ចេញពីផ្ទះ បានយ៉ាងងាយស្រួលផងដែរ ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank