ភ្នំពេញ៖ យោងតាមសេចក្តីសម្រេចស្តីពីការបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្រ យើងខ្ញុំសូមជម្រាបជូនថាការិយាល័យកណ្តាល របស់ធនាគារ ប្រេដ អគារ ៣០ មហាវិថីព្រះនរោត្តម ខណ្ឌចតុមុខ រាជធានីភ្នំពេញ នឹងបើកដំណើរការនាថ្ងៃចុងសប្តាហ៍ឡើងវិញ ចាប់ពីថ្ងៃ សៅរ៍ ទី ២២ ខែ ឧសភា ឆ្នាំ ២០២១។ ម៉ោងបើកដំណើរការរបស់យើងខ្ញុំ គឺរៀងរាល់ថ្ងៃ ចន្ទ ដល់ ថ្ងៃ អាទិត្យ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៤:០០ រសៀល។
យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះភាពអត់ធ្មត់ និងការយោគយល់របស់លោកអ្នក ប្រសិនបេីមានការ ខ្វះខាត ឬករណីយឺតយ៉ាវទៅលេីម៉ោងបេីកសាខាដោយប្រការណាមួយ។សូមជម្រាបផងដែរថា លោកអ្នកក៏អាចធ្វើប្រតិបត្តិការសេវាធនាគារបានជាច្រើនតាមរយៈសេវាធនាគារ លើអ៉ីនធើណិត ឬកម្មវិធីសេវាធនាគារលើទូរសព្ទរបស់ធនាគារ ប្រេដ ដោយមិនចាំបាច់អញ្ជើញមកកាន់ សាខាធនាគារដោយផ្ទាល់។
ប្រសិនបើលោកអ្នកត្រូវការការពិភាក្សាណែនាំ ឬជំនួយការផ្សេងៗ សូមទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន ឬប្រធានផ្នែកទំនាក់ទំនងរបស់លោកអ្នក។សូមអភ័យទោសចំពោះបញ្ហាបិទសាខាបណ្តោះអាសន្នដែលបានកើតឡើងកន្លងទៅ៕