ភ្នំពេញៈ ធនាគារអេស៊ីលីដាភីអិលស៊ីបានរៀបចំដំណើរការបង្កើតកូដQRសម្រាប់ការទូទាត់ឆ្លងប្រទេសក្នុងចំណោមអាស៊ាន (សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍)។
ដោយមានការកំណត់ពីធនាគារជាតិនៃកម្ពុជាដែលជាអាជ្ញាធររូបិយវត្ថុនិងធនាគារកណ្តាលរបស់កម្ពុជានោះធនាគារអេស៊ីលីដា ភីអិលស៊ី នឹងបង្កើតកូដQRសម្រាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជា-វៀតណាម និង កម្ពុជា-ឡាវ ខណៈដែលកូដQRរបស់ធនាគារ ត្រូវបានប្រើរួចហើយនៅក្នុងប្រទេសថៃចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការក្នុងខែកុម្ភៈឆ្នាំ២០២០។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាភីអិលស៊ីមានប្រសាសន៍ថា ធនាគារកណ្តាលបានជ្រើសរើស ធនាគារពាណិជ្ជក្នុងស្រុកដើម្បីបង្កើតកូដQR ដែល «កំពុងអភិវឌ្ឍន៍» សម្រាប់ការទូទាត់ឆ្លងប្រទេសក្នុងប្រទេសសមាជិកអាស៊ាន ចំនួន២រួមមានវៀតណាម និង ឡាវ ក្រៅពីប្រទេសថៃ។ ធនាគារនេះបានចុះបញ្ជីនៅក្នុងទីផ្សារមូលប ត្រកម្ពុជាក្នុងខែឧសភា ឆ្នាំ២០២០ ហើយបានគ្រប់គ្រងលើផ្សារមូលបត្រកម្ពុជា។
លោកបន្តថា៖ «យើងត្រូវបានជ្រើសរើសដោយធនាគារកណ្តាលដើម្បីដាក់កូដឱ្យដំណើរការជាមួយប្រទេសចំនួន២ទៀតហើយ យើងកំពុងធ្វើការងារនេះជាមួយពួកគេ។ យើងនឹងណែនាំកូដQR នៃការទូទាត់ឆ្លងប្រទេសដូចគ្នា។ នៅពេលដែលប្រជាជនរបស់ យើងដែលទៅប្រទេសទាំង៣នេះពួកគេលែងត្រូវការប្តូររូបិយប័ណ្ណនៅទីនោះទៀតហើយ ប៉ុន្តែគ្រាន់តែប្រើការបង់ប្រាក់ដោយផ្ទាល់ ពីអេស៊ីលីដាកូដQRប៉ុណ្ណោះ»។
យោងតាមលោក អ៊ិន ចាន់នី បច្ចុប្បន្ននេះធនាគារ អេស៊ីលីដា ភីអិលស៊ី មិនត្រឹមតែកំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាធនាគារ និង ហិរញ្ញវត្ថុផ្ទាល់ខ្លួនដើម្បីបម្រើអតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការជាមួយធនាគារជាតិនៃកម្ពុជា និងភ្នាក់ងារ រដ្ឋាភិបាលផ្សេងទៀតដើម្បីបង្កើតប្រព័ន្ធទូទាត់ឌីជីថលសម្រាប់ផលប្រយោជន៍ សាធារណៈ ដោយសារ ធនាគារនេះមានធាតុចូល បច្ចេកទេស និង ជំនាញ។
លោកបន្ថែមថា៖ «យើងមានក្រុមវិស្វករក្នុងស្រុករបស់យើងដែលបានធ្វើការជាមួយនឹងក្រុមរបស់ធនាគារកណ្តាល។ នេះជា ហេតុផលមួយក្នុងចំណោមហេតុផលដែលយើងអាចដាក់ឱ្យដំណើរការកូដ QR ថ្នាក់ជាតិហើយយើងនឹងបន្តធ្វើការជាមួយគ្នា ដើម្បីបញ្ចប់កិច្ចការទី១នេះ។ សម្រាប់កិច្ចការទី២ យើងនឹងអភិវឌ្ឍការទូទាត់ឆ្លងដែននៅក្នុងប្រទេសនីមួយៗ ក្នុងចំណោម ប្រទេសទាំង១០នៃអាស៊ាន ដោយសំដៅលើកូដQR ថ្នាក់ជាតិដល់ KHQR ដែលដាក់ឱ្យដំណើរការដោយធនាគារជាតិនៃ កម្ពុជា»។
លោកបន្តថាកម្ពុជាមានកូដQR ថ្នាក់ជាតិដែលនឹងគាំទ្របន្ថែមទៀតដល់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាសម្រាប់អតិថិជន ប្រើប្រាស់សេវាកាន់តែងាយស្រួលដោយប្រើកូដ QR តែមួយដែលអតិថិជនរបស់ធនាគារទាំងអស់អាចប្រើប្រាស់បានជាធម្មតា បន្ទាប់ពីធនាគារនីមួយៗក្នុងប្រទេសទទួលយកការប្រើប្រាស់កូដQR រួម។ តាមពិតទៅយើងមានវារួចហើយ ប៉ុន្តែធនាគារនៅតែ អះអាងថានឹងប្រើលេខរៀងខ្លួននៅកន្លែងគិតលុយរបស់ពួកគេ បើទោះជាកូដQR មួយអាចត្រូវបានធនាគារជាច្រើនប្រើក៏ដោយ។ ខ្ញុំគិតថាដោយមានអន្តរាគមន៍ពីធនាគារកណ្តាលនឹងមានតែកូដQR ថ្នាក់ជាតិសម្រាប់មនុស្សគ្រប់គ្នាប៉ុណ្ណោះ។
លោកបន្ថែមថាធនាគារមួយក្នុងប្រទេសថៃគ្រោងនឹងអភិវឌ្ឍកូដQR របស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅឆមាសទី២នៃឆ្នាំមុនប៉ុន្តែ ដោយសារការកើនឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ថៃបានពន្យារពេលផែនការរហូតដល់ចុងឆ្នាំនេះ។
ពលរដ្ឋខ្មែរអាចទូទាត់ប្រាក់ជាប្រាក់រៀលក្នុងប្រទេសថៃដោយស្កែនកូដ QR ដើម្បីទូទាត់ប្រាក់រហូតដល់៥លានរៀលក្នុងមួយថ្ងៃ តាមរយៈគណនីអេស៊ីលីដាទាន់ ចិត្តនិង១០លានរៀលក្នុងមួយថ្ងៃតាមរយៈគណនីធនាគារអេស៊ីលីដា។
ក្រុមការងារបច្ចេកទេសរបស់ធនាគារអេស៊ីលីដាភីអិលស៊ីមានបទពិសោធន៍ធ្វើការជាមួយក្រុមទាំងនេះនៃអគ្គនាយកដ្ឋានពន្ធដារ និង ក្នុងនាមសមាគមធនាគារនៅកម្ពុជាក្នុងការអភិវឌ្ឍកម្មវិធីពន្ធ និង សាលារាជធានីភ្នំពេញសម្រាប់កម្មវិធីទូទាត់ឌីជីថល សម្រាប់ការប្រមូលថ្លៃប្រមូលសំរាម។ ទោះជាយ៉ាងណាក៏ដោយ យើងមិនទាមទារ ឬ ចង់ក្លាយជាធនាគារទូទាត់តែមួយគត់ សម្រាប់គោលបំណងទាំងអស់នេះទេ។ យើងចង់ធ្វើការជាមួយធនាគារផ្សេងទៀតក្នុងការចែករំលែកកូដQRទូទៅដើម្បីឱ្យ អ្នកស្រុក ឬ ម្ចាស់ផ្ទះអាចធ្វើការទូទាត់ប្រាក់បាន៕