បង់ថ្លៃសេវាសំរាម និងសំណល់រឹងងាយៗជាមួយអេស៊ីលីដាម៉ូបាល
ភ្នំពេញ៖ ជាមួយអេស៊ីលីដាម៉ូបាល អតិថិជនគ្រប់រូបអាចធ្វើការបង់ថ្លៃសំរាមនិងសំណល់រឹងបានយ៉ាងងាយស្រួលដោយមិនចាំបាច់ចំណាយពេលដើម្បីស្វែងរកទីតាំងបង់ដោយផ្ទាល់ឡើយ ដោយគ្រាន់តែបង់តាមអេស៊ីលីដាម៉ូបាល់ដោយមិនអស់ថ្លៃសេវាទៀតផង។
សម្រាប់ការបង់ថ្លៃសំរាម អតិថិជិនទាំងអស់អាចធ្វើការទូទាត់តាមរយះការប្រើប្រាស់ជាមួយអេស៊ីលីដាម៉ុបាល ដោយជ្រើសរើសនៅក្នុងម៉ឺនុយតែមួយ គឺ«អគ្គិសនីកម្ពុជា/Electricite Du Cambodge (EDC)» អ្វីដែលសំខាន់នោះគឺអតិថិជន ដែលគិតថាមិនចង់ចំណាយពេលក្នុងការធ្វើដំណើរទៅបង់ថ្លៃសេវា សំរាម និងសំណល់រឹងនោះ ក៏អាចធ្វើការបង់សេវានេះជាមួយអេស៊ីលីដាម៉ុបាល, បានយ៉ាងរហ័សទាន់ចិត្ត។
លោកអ្នកអាចបង់ប្រាក់ជារៀងរាល់ខែចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥នៃខែនីមួយៗ ដោយប្រើលេខសម្គាល់អតិថិជិន (ID) ដូចក្នុងវិកយបត្រអគ្គិសនី។រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង។
សូមពិនិត្យមើលរបៀបបង់ដូចខាងក្រោម៖
ប្រសិនបើអតិថិជន សាធារណជន លោកមានចម្ងល់ ឬសំណូមពរផ្សេងៗ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) តាមរយៈទូរស័ព្ទលេខ 023 99 4444 ឬ 015 999 233៕