ភ្នំពេញ៖លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ីបានមានប្រសាសន៍ថា អេស៊ីលីដា អ៊ីសបនឹងមានផ្សារចំនួនបួនបន្ថែមទៀតដែលនឹងមានផលិតផលរាប់សែនមុខទំនិញដើម្បីជាជំរើសសម្រាប់អតិថិជនឬសាធារណជមានភាពសម្បូរបែបនៃមុខទំនិញចំរុះនៅផ្សារអនឡាញរបស់អេស៊ីលីដានេះ។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកាធនាគារអេស៊ីលីដាដែលជាធនាគារពាណិជ្ជចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាបានដាក់ឱ្យដំណើការជាផ្លូវការនូវ នូវអេស៊ីលីដា អ៊ីសប ដែលជា មធ្យោបាយទាន់សម័យសម្រាប់ទិញ-លក់ទំនិញនិងទូទាត់អនឡាញតាមអេស៊ីលីដាម៉ូបាលដែលបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីដ៏រឺងមាំមួយក្នុងការផ្តល់នូវផលិតផលថ្មីសម្រាប់អតិថិជនឬសាធារណជន និងម្ចាស់អាជីវកម្មនានា។
លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើការជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះថា ក្នុងរយះពេល១០ឆ្នាំមកនេះ យើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលម៉ូបាលអេបនេះ ដែលបង្ករលក្ខណះងាយស្រួលក្នុងការទូទាត់រួចស្រេចទៅហើយ ដូច្នេះការដាក់ឱ្យដំណើការអ៊ីសបដែលមានមុខទំនិញរាប់ម៉ឺនមុខសម្រាប់បំរើសេចក្តីត្រូវការរបស់អតិថិជនឬសាធារណជនកម្មង់ទិញដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅទិញនៅផ្សារឬហាងដោយផ្ទាល់។
លោកបណ្ឌិតបានមានប្រសាសន៍ថា៖«បច្ចុប្បន្នយើងមានមួយដែលមានទំនិញ១ម៉ឺន២ពាន់មុខ និងយើងកំពុងរៀបចំសហការចំនួន៤បន្ថែមទៀត ដូច្នេះទិសដៅរបស់យើងគឺយើងចង់បានហាងទំនិញជាច្រើនចូលរួមក្នុងថ្នាលរបស់យើងកាន់តែច្រើនបន្ថែមទៀតក្នុងការជួយបំពេញតម្រូវការអតិថិជនឬសាធារណះជនអាចជ្រើសរើសមុខទំនិញតាមតម្រូវការ កាន់តែមានភាពងាយស្រួល រហស័ ចំណេញពេលវេលា និងមានសុវត្ថិភាពក្នុងការប្រើប្រាស់»។
លោក ប៊ុន ណារ៉ា អ្នកគ្រប់គ្រងទូទៅthe First Store The First Store ដែលជាដៃគូរដំបូងគេរបស់អេស៊ីលីដា អ៊ីសប បានមានប្រសាសន៍ថាបង្កើតឡើងនៅឆ្នាំ២០១៣ដោយផ្តោតលើគុណភាពតម្លៃនិងសេវាកម្មដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ។The First Store ក៏មានទំនិញប្រហែល១២០០០មុខទំនិញសម្រាប់ផ្គត់ផ្គង់ជូនអតិថិជនទូទាំងប្រទេស។
លោកមានប្រសាសន៍បន្តទៀតថា៖« ក្នុងសម័យបច្ចេកវិទ្យានិងក្នុងបរិបទកូវីដ-១៩នេះផងដែរE-Shop ដើរតួនាទីដ៏សំខាន់ក្នុងវិស័យអាជីវកម្ម។យើងខ្ញុំក៏មានមោទនភាពជាខ្លាំងដែលបានសហការជាមួយACLEDA E-Shop ដើម្បីមានភាពងាយស្រួលក្នុងការបញ្ជាទិញ។ The First Store រីករាយបម្រើលោកអ្នកដោយបេះដូង»។
បើយោងតាមលោកបណ្ឌិត អ៊ីន ចាន់នី បច្ចុប្បន្ននេះ ធនាគារអេស៊ីលីដាមានចំនួនប្រតិបត្តិការធ្វើការទូទាត់រាល់ថ្ងៃនោះគឺប្រមាណជា៨ពាន់លានដុល្លារសហរដ្ឋអាមេរិកប្រចាំខែជាមួយចំនួនប្រតិបត្តិការជា១១លាន។ ឬក្នុងមួយថ្ងៃគឺមាន២៧០លានដុល្លាររៀងរាល់ថ្ងៃ ឬមានជិត៤០ម៉ឺនប្រតិបតិ្តការ។
អតិថិជន និងសាធារណជន ចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ តាមរយៈ App Store, Play Store, App gallery នោះអ្នកនឹងបានឃើញផ្សារអនឡាញដើម្បីប្រើប្រាស់ទិញទំនិញនានាតាមសេចក្តីត្រូវ ៕