ដើម្បីសម្រួលដល់ការទូទាត់របស់អតិថិជន និងសាធារណៈកាន់តែមានភាពងាយស្រួលដែលខ្លួនបានកម្ម៉ង់នូវទំនិញផ្សេងៗតាម nham24 នោះ ចាប់ពីពេលនេះតទៅអតិថិជិនអាចធ្វើការទូទាត់ជាមួយ អេស៊ីលីដា KHQR Code ជាមួយអេស៊ីលីដាម៉ូបាលឬអេបរបស់ធនាគារផ្សេងៗក្នុងប្រទេកម្ពុជាក៏បានដែរ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី«ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» គឺជាធនាគារពាណិជ្ជ ទីមួយក្នុង ប្រទេសកម្ពុជា បានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាមKHQR Codeក្រោមកិច្ច ផ្តួចផ្តើម និងដឹកនាំរបស់ធនាគារ ជាតិនៃកម្ពុជាកាលពីថ្ងៃទី២៥ ខែតុលាកន្លងមកនេះ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារ នៃធនាគារ អេស៊ីលីដាបានមានប្រសាសន៍ថា« តាមរយះការស្កែត KHQR Code នេះ ជាមួយនិងអេស៊ីលីដាម៉ូបាល អ្នកប្រើប្រាស់មិនត្រឹម តែធ្វើការទូរទាត់បាននូវទូទាំង ប្រទេសកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្កេន KHQR Code នេះ សម្រាប់ការទូទាត់នៅក្រៅប្រទេស ដូចជាប្រទេសថៃជាដើម។ ហើយក៏អាចស្កេនជាមួយ Visa QR Code ជាអន្តរជាតិផងដែរ។
លោកស្រី សុខ សោភា បានថ្លែងបញ្ជាក់ទៀតថា៖«ខ្ញុំក៏ចង់បញ្ជាក់ជូនដែរតាមរយះ អេស៊ីលីដាម៉ូបាល និង អេស៊ីលីដា QR នេះ គឺសព្វថ្ងៃនេះយើងអាចស្កេនបាននៅប្រទេសថៃគឺយើងអាចស្កែនទៅវិញ ទៅមក បាននិងចាយជាលុយរៀល និងមួយ ទៀតគឺយើងអាចស្កេនបានជាមួយ Visa QR និង Master QR ជាលក្ខណះអន្តរជាតិតែម្តង។ អញ្ចឹងមានតែអេស៊ីលី ដាម៉ូបាលមួយគឺគ្រប់គ្រាន់ក្នុង ការធ្វើដំណើរ ជុំវិញសកលលោកដោយរីករាយ»។
សម្រាប់អតិថិជននៅធនាគារឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR Codeរបស់អេស៊ីលីដា ដែលជាស្តង់ដារ ឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថាន ផ្តល់ សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន៕