ក្រុងព្រះសីហនុន៖ រយៈពេល៣ថ្ងៃ (ថ្ងៃទី២៤-២៦ ខែកញ្ញាឆ្នាំ២០២២) ខេត្តព្រះសីហនុបានទទួលភ្ញៀវទេសចរណ៏សរុប ៨៤.៥៥៧នាក់ កើនឡើងបាន ៥,០១% ក្នុងនោះ
- ភ្ញៀវជាតិ ៨២.០០១នាក់ កើនឡើង ៥,០៣%
- ភ្ញៀវបរទេសសរុប ២.៥៥៦នាក់ កើនឡើង ៤,៤១%
ប្រភពភ្ញៀវ និងភ្ញៀវទៅសម្រាកកម្សាន្តនៅតាមគោលដៅទេសចរណ៍មានដូចជា:
១.ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុចំនួន ០៥ជើង ស្មើនឹង ២០០នាក់ កើនឡើង ១០០% ជាតិ ០៥នាក់កើនឡើង ១០០% និងអន្តរជាតិ ១៩៥នាក់ កើនឡើង១០០%
(ឆ្នាំ ២០២១ ពុំមានយន្តហោះទេ)។
២. ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះ មានភ្ញៀវសរុប ៩០៩នាក់ ថយចុះ២៦,៨១% ក្នុងនោះ
- ភ្ញៀវជាតិ ៦២១នាក់ ថយចុះ១៩,៤៦%
- ភ្ញៀវបរទេស ២៨៨នាក់ ថយចុះ៣៨,៨៥%
៣.ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា មានភ្ញៀវសរុប ៨៣.៤៤៨នាក់ កើនឡើង ៥,២៦% ក្នុងនោះ
- ភ្ញៀវជាតិ ៨១.៣៧៥នាក់ កើនឡើង៥,២៧%
- ភ្ញៀវបរទេស២.០៧៣នាក់ កើនឡើង៥,០២%