ភ្នំពេញៈកាលមុនពេលដែលខ្ញុំត្រូវការផ្ទេរប្រាក់ទៅសាច់ញាតិ ក្រុមគ្រួសាររបស់ខ្ញុំ ខ្ញុំត្រូវការពេលវេលា ថ្ងៃនេះ ថ្ងៃនោះ ឬចាំពេលទំនេរសិនជាដើម ជួនពេលខ្លះខកបំណងផ្ញើមិនទាន់តាមសេចក្តីត្រូវការភ្លាមៗក៏មាន ។ តែនៅពេលនេះវាលែងជាបញ្ហាទៀតហើយ មានអេស៊ីលីដាម៉ូបាលប្រៀបដូចមានធនាគារនៅជាមួយយើងចឹង ចង់ផ្ញើពេលណា កន្លែងណាក៏បាន គ្រប់ពេល គ្រប់ទីកន្លែង មិនអស់ថ្លៃសេវាទាំងអ្នកផ្ញើទៅ ទាំងអ្នកទទួល ។
ជាមួយអេស៊ីលីដាម៉ូបាល គឺផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈ សេវាអេស៊ីលីដាម៉ូបាល ។
កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ។ លើសពីនោះទៅទៀតអតិថិជនអាចពិនិត្យមើលព័ត៌មានគណនី និងធ្វើប្រតិបត្តិការផ្ទេរប្រាក់ ទូទាត់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មតាមរយៈ QR Code នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈទូរស័ព្ទចល័តផ្ទាល់ខ្លួន ។ កាត់បន្ថយហានិភ័យទាក់ទងនឹងការនាំសាច់បា្រក់តាមខ្លួន សម្រាប់ធ្វើការទូទាត់ រួមទាំងការរាប់លុយលើស ខ្វះ និងលុយក្លែងក្លាយជាដើម ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh