ទីក្រុងបាងកក÷ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងបាងកកនៅព្រឹកថ្ងៃទី៧ ឧសភា ឯកឧត្តមបានចូលរួមធ្វើបទបង្ហាញក្នុងសិក្ខាសាលាស្តីពីការវាយតម្លៃតម្រូវការបណ្តុះបណ្តាល”ការទូតសេដ្ឋកិច្ច”រៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
លោក អ៊ូក សោភ័ណ ក៏ថ្លែងជម្រាបអំពីសេចក្តីសម្រេចនៃការបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជាថៃ(CBC)ក្នុងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញក្រុមវិនិយោគិនថៃកាន់តែច្រើនមកប្រទេសកម្ពុជា និងពីប្រទេសកម្ពុជាទៅប្រទេសថៃ CBC នឹងអភិវឌ្ឍជាទីកន្លែងផ្លាស់ប្តូរមតិ និងការខិតខំលើកកម្ពស់ការសន្ទនាជាមួយសមភាគីកម្ពុជា និងក្រុមវិនិយោគិនថៃ។
លោកបានថ្លែងថា៖ «CBC អាចជាច្រកចេញចូលតែមួយសម្រាប់ទាំងក្រុមវិនិយោគិនថៃ និងកម្ពុជា ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងការណែនាំស្តីពីរៀបចំការវិនិយោគរបស់ពួកគេនៅប្រទេសកម្ពុជា និងថៃ។ យើងបានពិគ្រោះយោបល់ជាមួយអាជ្ញាធរពាក់ព័ន្ធនៅក្នុងប្រទេសរបស់យើងជាច្រើនដងហើយ។ នៅពេលនេះ យើងកំពុងធ្វើការងារលម្អិតលើគម្រោងនេះ ខណៈយើងមានបំណងលើកកម្ពស់ការទូត និងសេដ្ឋកិច្ច ដោយអនុវត្តតាមគោលការណ៍ណែនាំពីរដ្ឋាភិបាលយើង។ ម្យ៉ាងទៀតក៏ដើម្បីគាំទ្រដល់គោលនយោបាយថៃបូក ១ ដែលមានន័យថា ក្រុមហ៊ុនបរទេសណាមួយកំពុងវិនិយោគនៅប្រទេសថៃ ពួកគេអាចបង្កើនការផលិតរបស់ពួកគេនៅប្រទេសកម្ពុជា»។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានតម្លៃ ៥,៥៦៩ ពាន់លានដុល្លារនៅរយៈពេល ៩ ខែដំបូងឆ្នាំនេះ ធ្លាក់ចុះ ១៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមស្ថានទូតថៃនៅកម្ពុជា៕