គិតៗទៅចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩នេះមក គឺទាំងអ្នកលក់និងអ្នកទិញមានការបារម្ភក្នុងការកាន់ក្រដាសប្រាក់ព្រោះភ័យខ្លាចក្នុងការឆ្លងវីរ៉ុសកូវ១៩ ដោយងាកមកប្រើអេស៊ីលីដាម៉ូបាលជំនួសវិញ ទាំងការទូទាត់ទំនិញ និងថ្លៃសេវាដឹកជញ្ជូនផ្សេងៗ។
នៅពេលយើងមានអេស៊ីលីដាម៉ូបាល គឺជួយកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់រវាងអ្នកលក់ និងអ្នកទិញដូច្នេះយើងមិនសូវបារម្ភពីការឆ្លងជំងឺកូវីដ-១៩នេះដល់ក្រុមគ្រួសារ និងមនុស្ស ជាទី ស្រឡាញ់របស់យើងទេ។
ជាមួយរបត់ថ្មីនៃយុគ្គសម័យឌីជីថលនេះ ខ្ញុំគិតថាការទូទាត់បែបឌីជីថលនេះនឹងនៅតែពេញនិយម និងជាទម្លាប់ថ្មីមួយសម្រាប់ប្រជាជនកម្ពុជានាពេលអនាគត ទោះបីជា ជំងឺកូវីដ-១៩នេះត្រូវបាន សាបរលត់ក៏ដោយ ព្រោះអីការទូទាត់បែបឌីជីថលដូចជា អេស៊ីលីដាម៉ូបាលនេះគឺ យើងមិនសូវ បារម្ភអំពីការឆ្លងមេរោគ និងផ្តល់អត្ថប្រយោជន៍ជាច្រើនជាពិសេសគឺការបញ្ចុះតម្លៃពីហាង ផ្សេងៗ ដែលជាដៃគូរសហការរបស់ធនាគារអេស៊ីលីដា។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា អេស៊ីលីដាម៉ូបាល បង្កើតឡើងដើម្បីសម្រួលដល់អតិថិជនក្នុងប្រើប្រាស់គ្រប់ពហុបំណង ដូចជា ការទូទាត់ថ្លៃទំនិញ ឬទិញសម្ភារៈប្រើប្រាស់ ការផ្ទេរប្រាក់ ការទទួលប្រាក់ ការបង់ថ្លៃទឹកភ្លើង ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ការទូទាត់ថ្លៃទំនិញតាមរយៈ ស្កេនឃ្យូអរកូដ ។ល។
អ្វីដែលកាន់តែពិសេសសម្រាប់ការទូទាត់បែបឌីជីថលនេះ ពេលយើងប្រើវាគឺមាន អារម្មណ៍ថា ពិតជា ទាន់សម័យ ទំនើបនិងស៊ីវីល័យជាមួយហាងប្រេនៗទៀតផង។
សូមមើលវីដេអូអំពីរបៀបទូទាត់ជាមួយអេស៊ីលីដាម៉ូបាលដូចខាងក្រោមនេះ៖