កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) មានសេចក្ដីសោមនស្សរីករាយ ជម្រាបជូនវិនិយោគិន និងសាធារណជនមេត្តាជ្រាបថា ៖ កសស បានទទួលនូវរថលើកដាក់ចល័តនៅគែមផែ (Mobile Harbor Cranes) ចំនួន ២គ្រឿង ដែលមានសមត្ថភាពអាចលើកដាក់ទំនិញទូទៅជាអតិបរមា ១០០ តោន និងលើកកុងតែន័រជាមធ្យម១៥ កុងតែន័រ/ម៉ោង ហើយមានតម្លៃ សរុបប្រហែល ចំនួន ១៣,៩ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាល នៃប្រទេសជប៉ុន ហើយបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះផងដែរ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ចំណតផែកុងតែន័រទឹកជ្រៅថ្មីជំហានទី១ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ២ គ្រឿង ដែលបានប្រារព្ធនៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ៕