ភ្នំពេញៈ ស្របពេលដែលពិធីកាន់បិណ្ឌនាពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនឹងមកដល់ពេលឆាប់ៗនេះ លោកអ្នកកាន់តែមានភាពងាយស្រូលជាមួយការផ្ទេរប្រាក់តាមរយៈអេស៊ីលីដាម៉ូបាលទៅកាន់ឪពុកម្តាយ សាច់ញាតិនៅស្រុកកំណើតដើម្បីឱ្យពួកគាត់យកទៅធ្វើបុណ្យដាក់ទាន ។
រាល់ការផ្ទេរប្រាក់ ទទួលប្រាក់ តាមអេស៊ីលីដាម៉ូបាល មានភាពងាយស្រួល រហ័ស មិនអស់ថ្លៃសេវា ទោះជាលេខទូរស័ព្ទអ្នកទទួលមិនទាន់បានភ្ជាប់សេវាអេស៊ីលីដាម៉ូបាលក៏អាចទទួកប្រាក់ពីអ្នកផ្ញើបានដែរ ដោយលោកអ្នកគ្រាន់តែផ្ទេរពី អេស៊ីលីដាម៉ូបាល ទៅកាន់លេខទូរសព្ទដៃអ្នកទទួល ហើយផ្ញើលេខកូដសម្ងាត់៦ខ្ទង់ នោះអ្នកទទួលគាត់អាចអញ្ជើញទៅបើកប្រាក់នៅតាមទូរអេធីអឹម បានយ៉ាងងាយស្រួលដោយមិនចាំបាច់ប្រើប័ណ្ណឡើយ។
លើសពីនេះទៅទៀត អេស៊ីលីដាម៉ូបាល លោកអ្នកអាចចូលជាបច្ច័យ ចាប់មគ្គផលតាមសទ្ធាជ្រះថ្លា នៅទីវត្តអារាមនានា តាមរយៈការស្កេនចូលបុណ្យជាមួយ QR Code ដោយមិនចាំបាច់កាន់ក្រដាស់ប្រាក់មានហានីភ័យឆ្លងមេរោគផ្សេងៗ។មិនតែប៉ុណ្ណោះក៏វាងាយស្រួលដល់លោកអ្នក ផ្ទេរប្រាក់ជូនលោកអ្នកមានគុណ សម្រាប់ធ្វើបុណ្យទាននាឱកាសដ៏សែនរីករាយនេះផងដែរ។
ប្រសិនបើលោកអ្នកនៅមិនទាន់មាន អេស៊ីលីដាម៉ូបាល ប្រើទេនោះ សូមដោតឡូតនិងចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯង ដោយមិនគិតថ្លៃសេវាទាំងអស់ ហើយទទួលបានលេខគណនីពិសេសៗ ដោយមិនបាច់ចំណាយប្រាក់ទិញទៀតផង ។ សូមចូលទៅ Play Store, App Store, App Gallery ដើម្បីទាញយកកម្មវិធី អេស៊ីលីដាម៉ូបាល ទុកក្នុងទូរសព្ទដៃដើម្បីបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ៕