ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមប្រកាសអំពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាង ក្រុមហ៊ុន Ezecom និងទីភ្នាក់ងារធានាឥណទាន Credit Guarantee and Investment Facility (“CGIF”) ជាមួយក្រុមហ៊ុនមូលបត្រ SBI Royal Securities ដែលជាអ្នករៀបចំ សម្រាប់ការលក់មូលបត្របំណុលទាំងអស់នេះដែលរំពឹងថានឹងចេញនៅត្រីមាសទី៣ ឆ្នាំនេះ។
Ezecom រួមជាមួយ Telcotech គឺជាក្រុមហ៊ុនខ្មែរ១០០% ដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវវិសាលភាពគ្របដណ្តប់ និងការតភ្ជាប់អ៊ិនធឺណិតប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។ក្នុងនាមខ្ញុំជាប្រធាន ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលក្រុមហ៊ុនរបស់យើងបានចូលជាមូលបត្របំណុលដំបូងគេបង្អស់របស់ CGIF។
CGIF មានលក្ខខណ្ឌតម្រូវនិងស្តង់ដារខ្ពស់ នៅពេលដែលចេញផ្សាយការធានាឥណទាននេះ ដូច្នេះ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនខ្មែរសុទ្ធសាធដំបូងគេបង្អស់ ដែលមានគ្រប់លក្ខខណ្ឌគ្រប់គ្រាន់ និងលើសកម្រិតស្តង់ដារដែលបានទាមទារក្នុងការឆ្លើយតប និងស្តង់ដារកម្រិតខ្ពស់ទាំងនេះ។នេះគឺជាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយទីភ្នាក់ងារធានាឥណទាន Credit Guarantee and Investment Facility (“CGIF”) ដែលជាទីភ្នាក់ងារធានាឥណទានបង្កើតឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី និងសមាជិកអាស៊ានបូក ៣ រួមមាន ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន។ការបោះផ្សាយមូលបត្របំណុលនេះនឹងផ្តល់លទ្ធភាពឱ្យយើង បន្តដឹកនាំឆ្ពោះទៅមុខបន្តទៀត ក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជា តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបៗ និងយុទ្ធសាស្រ្តឌីជីថល ក៏ដូចជាការបង្កើតផែនទីបង្ហាញផ្លូវ ការបោះផ្សាយគំរូ និងការអនុវត្តល្អបំផុតនៃការបោះផ្សាយមូលបត្របំណុល ជាឯកជនសម្រាប់ទីផ្សារមូលធនកម្ពុជាផងដែរ។ ខ្ញុំទន្ទឹងរង់ចាំអនាគតឌីជីថលដែលនឹងកាន់តែរីកចម្រើន ដោយសារមូលបត្របំណុលនេះ។
Today, I am pleased to announce the agreement signed between Ezecom and Credit Guarantee and Investment Facility (“CGIF”) with SBI Royal Securities as the Arranger for the sale of all of the bonds which are expected to be issued in Q3 this year. Ezecom together with Telcotech are 100% Khmer companies dedicated to bringing the highest levels of access and connectivity to Cambodians.
As Chairman, I am extremely proud that this is the first ever bond to be issued by a wholly Cambodian owned company and the fact that is guaranteed by CGIF. CGIF has high requirements and standards when issuing guarantees, so I am very proud of the Company that it has met and exceeded these standards. The signed agreement with the Credit Guarantee and Investment Facility (“CGIF”), a credit guarantee agency established by the Asian Development Bank and ASEAN+3 members including Japan, South Korea and China.
The issuance of the bond will enable us to continue to lead the way in shaping Cambodia’s digital future through investments in the latest technologies and digital strategies, as well as to build the roadmap, the model, and the best practices of private placements for the Cambodian capital market. I look forward to an increasingly digital future enabled by this bond.#kithmeng#royalgroup