ភ្នំពេញ៖ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដាត្រូវបានប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញអនុក្រឹត្យកាលពីថ្ងៃទី១២ខែកុម្ភៈប្រែក្លាយទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដើម្បីផ្តល់នូវការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ក្នុងការចូលរួមចំណែកដល់ការបង្កើតធនធានមនុស្សដែលមានជំនាញបម្រើដល់ទីផ្សារការងារនាពេលអនាគត។
យោងអនុក្រឹត្យលេខ២៧ អនក្រ.បក ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាស្តីពីការទទួលស្គាល់ការប្រែក្លាយវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដាដោយធ្វើការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដូចខាងក្រោម៖
ក- បរិញ្ញាបត្ររង
- ជំនាញហិរញ្ញវត្ថុ និងធនាគារ
- ជំនាញគណនេយ្យ
- ជំនាញធានារ៉ាប់រង
- ជំនាញចលនូបត្ថម្ភ
- ជំនាញគ្រប់គ្រងអាហរ័ណ-នីហរ័ណ
- ជំនាញទីផ្សារ
- ជំនាញភាសាអង់គ្លេស។
ខ- បរិញ្ញាបត្រ
- ជំនាញហិរញ្ញវត្ថុ និងធនាគារ
- ជំនាញគណនេយ្យ
- ជំនាញគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង
- ជំនាញសេដ្ឋកិច្ចពាណិជ្ជកម្ម
- ជំនាញនីតិសាស្ត្រ
- ជំនាញគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ
- ជំនាញពាណិជ្ជកម្មអន្តរជាតិ
- ជំនាញទីផ្សារ
- ជំនាញគ្រប់គ្រងធុរកិច្ច និងសហគ្រាស
- ជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច
- ជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ
- ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ
- ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច
- ជំនាញការបង្រៀនភាសាអង់គ្លេស
- ជំនាញភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ។
គ- បរិញ្ញាបត្រជាន់ខ្ពស់
- ជំនាញហិរញ្ញវត្ថុ និងធនាគារ
- ជំនាញហិរញ្ញវត្ថុ
- ជំនាញគ្រប់គ្រង។
តាមរយៈបទពិសោធន៍ជាង៣០ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជាមួយនឹងបទពិសោធន៍នៃការធ្វើធុរកិច្ចប្រកបដោយគុណភាពឈានមុខក្នុងយុគសម័យឌីជីថល របស់ធនាគារ អេស៊ីលីដា នឹងត្រូវចែករំលែកទៅក្នុងថ្នាលបណ្តុះបណ្តាលសម្រាប់សិស្ស និស្សិត ធុរកិច្ចជនឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងបណ្តាញទំនាក់ទំនងអាជីវកម្មសម្របតាមតម្រូវការទីផ្សារការងារ និងធុរកិច្ចដើម្បីលើកកម្ពស់ទស្សនវិស័យអាជីពការងាររបស់សិស្ស និស្សិតនិងមានសក្ដានុពលការងារខ្ពស់បន្ទាប់ពីបញ្ចប់ការសិក្សា ព្រមទាំងភាពជាសហគ្រិនរបស់លោក-អ្នក៕
ព័ត៌មានបន្ថែមសូមទាក់ទង៖
០១០ ៩០០ ៦៤៧ / ០១០ ៩០០ ៥៣៧ / ០១៥ ៦០០ ៤១០