ភ្នំពេញ៖ លោក សុង សារ៉នប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា(CRF) បានថ្លែងPlusOneនៅថ្ងៃច័ន្ទនេះថា លោកបានស្នើរដល់អាជ្ញាធររាជធានីភ្នំពេញដើម្បីជួយសម្រួលដល់ការដឹងជញ្ជូន អង្ករដើម្បីផ្គត់ផ្គង់ទៅកាន់តំបន់ដែលមានតម្រូវការខ្ពស់ក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅដែលត្រូវបានបិទខ្ទប់ក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩នៃព្រឹត្តិការណ៍២០កុម្ភះ។
![](https://i1.wp.com/plusonecam.com/wp-content/uploads/2021/05/91938431_2964244473632510_1292139274619060224_n-1.jpg?ssl=1)
លោក សុង សារ៉ន បានថ្លែងថា ជាមួយការចូលរួមចំណែកពីសមាជិករបស់ខ្លួន សមាគមបានត្រៀមអង្ករប្រមាណ៤ម៉ឺនតោនដែលនឹងត្រូវលក់ក្នុងតម្លៃអប្បហា(បញ្ចុះថ្លៃ)ជូនប្រជាពលរដ្ឋដែលកំពុងស្នាក់តាមមូលដ្ឋានបិទខ្ទប់។
ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញមិនអាចសុំការបកស្រាយបានទេទាក់ទិនទៅនិងការសើ្នររបស់ CRF។
កាលពីថ្ងៃអាទិត្យទី១៨ សមាជិកចំនួន៧របស់CRFយ៉ាងតិចចំនួន ៧ បានធ្វើការបញ្ចុះតម្លៃចន្លោះពី ១ម៉ឺនរៀល ដល់ ២ម៉ឺនរៀលក្នុង១បេនៃតម្លៃគោល ដើម្បីចូលរួមជាមួយរដ្ឋាភិបាលសម្រួលដល់ជីវភាពរបស់ប្រជាជនអំឡុវងពេលអនុវត្តវិធានការបិទខ្ទប់ក្រុងភ្នំពេញនិងក្រុងតាខ្មៅ។
ទីតាំងទាំងនោះ រួមមានដេប៉ូ ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (បុរីរិទ្ធ) សង្កាត់ស្រះចក ខណ្ឌដូនពេញ (ទល់មុខព្រះសក្សមុនីចេតិយ៍) សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ (ក្បែរផ្សារព្រៃជ្រៃ) សង្កាត់ស្នោរ ខណ្ឌកំបូល៕