រួសរាន់ឡើងសម្រាប់អតិថិជិនរបស់ធនាគារអេស៊ីលីដាដែលកាន់ប័ណ្ណវីសាអេស៊ីលីដា ធ្វើការទូទាត់បង់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗតាមប័ណ្ណវីសារបស់ធនាគារ អេស៊ីលីដា លោកអ្នកនឹងទទួលបានប្រាក់ចាប់ពី៥ដុល្លារទៅ២០ដុល្លារចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែ ខែមិថុនានេះ។
លោកស្រី សុខ សោភា នាយិការប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានមានប្រសាសន៍ថា ប័ណ្ណវីសាអេស៊ីលីដា ផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការទូទាត់ចំណាយផ្សេងៗ តាមម៉ាស៊ីនឆូតកាត ឬដកសាច់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដែលមានបិទស្លាកសញ្ញា VISA ឬ VISA Plus នៅទូទាំងប្រទេស និងពាសពេញពិភពលោក ។ លើសពីនេះទៅទៀតចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែមិថុននា អតិថិជណនឹងទទួលបាននូវអត្ថប្រយោជន៍នានាជាទឹកប្រាក់រាល់ការចំណាយលើការបង់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗរបស់ខ្លួន។
លោកស្រី សោភា មានប្រសាសន៍បញ្ជាក់ថា៖« ប័ណ្ណវីសាអេស៊ីលីដា ជាជម្រើសដ៏ប្រសើរមួយ និងទំនើបទាន់សម័យ ក្នុងការទូទាត់ដោយចាប់តាំងពីការបញ្ជាទិញទំនិញ-សេវាកម្មប្រចាំថ្ងៃ រហូតឈានទៅដល់ការទូទាត់តាមរយៈប្រព័ន្ធអ៊ីនធើណែត (e-commerce) ដូច្នេះអតិថិជនប្រើប្រាស់កាន់តែច្រើននឹងទទួលបាននូវទឹកប្រាក់កាន់តែច្រើនត្រឡប់វិញផងដែរ» ។
ដូច្នេះ រាល់ការបង់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗតាមប័ណ្ណវីសារបស់ធនាគារ អេស៊ីលីដា លោកអ្នកនឹងទទួលបានប្រាក់៖
• ២០ដុល្លារ (រាល់ពេលទូទាត់ចាប់ពី ២០ដុល្លារ និង ១០ប្រតិបត្តិការឡើងទៅ) សម្រាប់ប័ណ្ណមាស និងផ្លាទីន
• ៥% (ចំនួន ៥ដុល្លារ រាល់ពេលទូទាត់ចាប់ពី ១០ដុល្លារ) សម្រាប់ប័ណ្ណធម្មតា
ការផ្តល់ជូននេះមានសុពលភាព ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២១ ។ ធនាគារនឹងបញ្ចូលប្រាក់នេះក្នុងគណនីលោកអ្នក នៅដើមខែកក្កដា ឆ្នាំ២០២១។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕