ភ្នំពេញ៖ អគ្គនាយដ្ឋានពន្ធដារ (GDT) និងសមាគមពាណិជ្ជកម្មជប៉ុនប្រចាំនៅ កម្ពុជា (Japanese Business Association of Cambodia – JBAC) ប្តេជ្ញានឹងបន្តសហការដើម្បី ធ្វើឱ្យប្រសើរឡើងនូវ ប្រព័ន្ធ ទំនើបកម្ម ពន្ធដារនៅ កម្ពុជា។
លោកស្រី ប៊ុន នារី អគ្គនាយក រង នៃ អគ្គនាយកដ្ឋានពន្ធដារ នៅ ក្នុង អំឡុង ពេលជួប ប្រជុំ ជា មួយ លោក KAWAIDA Hiromitsu នាយក គណៈ កម្មការ ផ្នែក ពន្ធដារ នៃ សមាគមពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា ព្រម ទាំង តំណាង ពី ស្ថាន ទូត ប្រទេស ជប៉ុន ប្រចាំ នៅ កម្ពុជា នៅ ទីស្នាក់ ការ កណ្តាល នៃ អគ្គនាយកដ្ឋាន ពន្ធដារ កាល ពី ថ្ងៃ ទី ១០ ខែ មិថុនា។
លោក ស្រី បាន ថ្លែង ថា៖ «អគ្គនាយកដ្ឋាន ពន្ធដារ ប្តេជ្ញា នឹង នៅ តែ បន្ត កិច្ច សហប្រតិបត្តិការ ល្អ ជា មួយ JBAC ព្រម ទាំង ទទួល ស្វាគមន៍ នូវ រាល់ ធាតុ ចូល នានាដើម្បី យក មក ធ្វើ ការ សិក្សា ស្វែង យល់ កែលម្អ និង ខិតខំឱ្យ អស់ ពី លទ្ធភាព ដើម្បី ដោះស្រាយ នូវ រាល់ បញ្ហា ប្រឈម ជូន សមាគម ពាណិជ្ជកម្ម ជប៉ុន ឱ្យ បាន ឆាប់ រហ័ស»។
លោក KAWAIDA Hiromitsu បាន និយាយ ថា ក្នុង នាម គណៈកម្មការផ្នែកពន្ធដារនៃសមាគមពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា លោកនឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការជំរុញឱ្យពាណិជ្ជករជប៉ុនបំពេញកាតព្វកិច្ចសារពើពន្ធឱ្យ បានត្រឹមត្រូវ ខ្ជាប់ខ្ជួន និងជាគំរូល្អដល់ពាណិជ្ជករដទៃទៀតដែល កំពុង ប្រកប អាជីវកម្មនៅក្នុងប្រទេសកម្ពុជា៕