![](http://localhost/news/wp-content/uploads/2022/01/UPI_1200x628-01-1024x536.jpg)
ភ្នំពេញ៖ កាន់តែពិសេសជាមួយប័ណ្ណយូភីអាយនិមិត្តសញ្ញាថ្មីរបស់ធនាគារអេស៊ីលីដា អតិថិជនអាចធ្វើការប្តូរយកប័ណ្ណជាមួយនិមិត្តសញ្ញាថ្មីជាមួយការរចនាដ៏ស្រស់ស្អាត និងមិនចំណាយប្រាក់ក្នុងការផ្លាស់ប្តូរនោះឡើយ។ លើសពីនោះទៅទៀត មួយប័ណ្ណយូភីអាយនិមិត្តសញ្ញាថ្មីអតិថិជនក៏អាចប្រើបានទាំងក្នុង និងក្រៅប្រទេស បានយ៉ាងងាយស្រួល។
អ្វីដែលកាន់តែពិសេសឥឡូវនេះកំពុងមានប្រូម៉ូសិនពិសេសទៀត រាល់ការទូទាត់ទំនិញ សេវាកម្មផ្សេងៗ តាមប័ណ្ណយូភីអាយ លោកអ្នកនឹងទទួលបានប្រាក់វិញ ៣០% (ច្រើនបំផុត ១០$ ក្នុងមួយខែ) រាល់ការទូទាត់ដែលមានទំហំទឹកប្រាក់ ចាប់ពី ១០ដុល្លារឡើង ក្នុងមួយប្រតិបត្តិការ តាមម៉ាស៊ីន POS ឬទូទាត់តាម អនឡាញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ប្រាក់រង្វាន់អស់ពីស្តុក។
ធនាគារ អេស៊ីលីដា នឹងបញ្ចូលទឹកប្រាក់នេះ ក្នុងគណនីរបស់លោកអ្នក ដែលជាម្ចាស់ប័ណ្ណយូភីអាយ នៅរៀងរាល់ដើមខែបន្ទាប់។
ប្រសិនបើអតិថិជន សាធារណជន លោកមានចម្ងល់ ឬសំណូមពរផ្សេងៗ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) តាមរយៈទូរស័ព្ទលេខ 023 99 4444 ឬ 015 999 233 https://www.acledabank.com.kh/៕