ភ្នំពេញ៖ ស្របពេលដែលនិន្នាការនៃការប្រើប្រាស់នូវការទូរទាត់បែបឌីជីថល នៅកម្ពុជាក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីអេស៊ីលីដាម៉ូបាលដែលជាកម្មវិធីអែបលើប្រព័ន្ធទូរស័ព្ទដៃដ៏ទំនើបនិងទាន់សម័យរបស់ធនាគាអេស៊ីលីដាកំពុងតែមានការនិយមប្រើប្រាស់យ៉ាងសកម្មផងដែរ។ រហូតមកដល់ពេលនេះអេស៊ីលីដាម៉ូបាលមានអតិថិជន២លាននាក់កំពុងធ្វើការប្រើប្រាស់ក្នុងការទូទាត់ទំនិញ និងសេវាផ្សេងៗជារៀងរាល់ថ្ងៃ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដាបានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងក្រៃលែងចំពោះការជឿជាក់របស់អតិថិជនដែលបានប្រើប្រាស់អេស៊ីលីដាម៉ូបាលក្នុងការទូទាត់ថ្លៃទំនិញនិងសេវានានា។
លោកស្រីបានថ្លែងថា៖«តាំងនាមឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារអេស៊ីលីដា នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន២លាននាក់ដែលកំពុងប្រើប្រាស់យ៉ាងសកម្ម ដែលបង្ហាញពីការទុកចិត្ត និងភាពជឿជាក់ក្នុងការប្រើប្រាស់អេស៊ីលីដាម៉ូបាលរបស់ធនាគារអេស៊ីលីដា»។
ជាមួយអេស៊ីលីដាម៉ូបាល គឺផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈ សេវាអេស៊ីលីដាម៉ូបាល ។ កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ។
លើសពីនោះទៅទៀតអតិថិជនអាចពិនិត្យមើលព័ត៌មានគណនី និងធ្វើប្រតិបត្តិការផ្ទេរប្រាក់ ទូទាត់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មតាមរយៈ QR Code នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈទូរស័ព្ទចល័តផ្ទាល់ខ្លួន ។ កាត់បន្ថយហានិភ័យទាក់ទងនឹងការនាំសាច់បា្រក់តាមខ្លួន សម្រាប់ធ្វើការទូទាត់ រួមទាំងការរាប់លុយលើស ខ្វះ និងលុយក្លែងក្លាយជាដើម ។
វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជនចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះតាមរយៈApp Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្មយ៉ាងច្រើនតាមសេចក្តីត្រូវការ និងមិនអស់ថ្លៃសេវា៕