ភ្នំពេញ៖ ការបន្តអូសបន្លាយនៃការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបស់រកស៊ីទទួលទានរបស់ពលរដ្ឋគ្រប់រូប ប៉ុន្តែទន្ទឹមនិងនេះដែរយើងក៏ក្រឡេកឃើញមានការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាជាពិសេសការទូទាត់បែបឌីជីថលបានក្លាយទៅជាមធ្យោបាយដែលមិនអាចខ្វះបានក្នុងជិវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការទូទាត់ក្នុងការទិញទំនិញ ឬសេវាកម្មតាមអណឡាញ។ ជាមួយគ្នានេះ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មភាពក្នុងការបំពេញសេចក្ដីត្រូវការសម្រាប់របស់អ្នកប្រើប្រាស់សេវាធនាគារឌីជីថល តាមរយៈ app អេស៊ីលីដា ម៉ូបាល ដែលមានមុខងារសម្បូរបែប ពិសេសការទូទាត់តាមរយៈ QR កូដ ដ៏លឿនរហ័ស និងសុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន អេស៊ីលីដាម៉ូបាល កំពុងផ្សាភ្ជាប់ខ្លួនជាមួយនឹងជីវភាពរស់ប្រចាំថ្ងៃរបស់ពលរដ្ឋកាន់តែខ្លាំងឡើង ដោយចំនួនអ្នកប្រើប្រាស់បានកើនឡើងជារៀងរាល់ថ្ងៃ។ យើងអាចមើលឃើញជាក់ស្ដែង នៅតាមហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ និងអាជីវកម្មតូចធំៗជាច្រើនផ្សេងទៀត សុទ្ធតែបានដាក់ឲ្យមាន QR Code សម្រាប់ស្កែនក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្ម ហើយអ្នកប្រើប្រាស់ក៏មានភាពងាយស្រួល និងពេញចិត្តក្នុងការប្រើប្រាស់ផងដែរ ដ្បិតថា វាចំណេញពេលវេលា និងកាត់បន្ថយនូវការប្រើប្រាស់ក្រដាសប្រាក់ ដែលជាមានមេរោគ ពិសេសមេរោគកូវីដ១៩តែម្ដង។
ក្រុមយុវវ័យ បច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា បានក្លាយជាអ្នកប្រើប្រាស់ច្រើនជាងគេ លើការទូទាត់តាមប្រព័ន្ធឌីជីថលនេះ ក្នុងនោះ ពួកគេបានលើកឡើងថា ការប្រើប្រាស់អេស៊ីលីដាម៉ូបាលដើម្បីទូទាត់ វាពិតជាមានភាពងាយស្រួល លឿនរហ័ស និងស័ក្ដិសមសម្រាប់ការប្រើប្រាស់លើការទូទាត់នៅក្នុងយុគ្គសម័យបច្ចេកវិទ្យា។
មិនមែនតែក្រុមយុវវ័យទេ ដែលកំពុងនិយមប្រើប្រាស់ អេស៊ីលីដា ម៉ូបាល ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងអ្នកធ្វើការតាមបណ្ដាក្រុមហ៊ុននានា ក៏កំពុងនិយមប្រើប្រាស់ អេស៊ីលីដាម៉ូបាល ដើម្បីទិញទំនិញ ការទូទាត់នានា ពិសេសគឺការទូទាត់ថ្លៃទឹកភ្លើង បង់ពន្ធ និងសេវាផ្សេងៗជាច្រើនទៀតផងដែរ។ ការប្រើប្រាស់អេស៊ីលីដាម៉ូបាល ដើម្បីទូទាត់ គឺមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ព្រមទាំងចំណេញពេលវេលាផងដែរ។
ប្រសិនបើលោកអ្នកចង់ប្រើប្រាស់អេស៊ីលីដាម៉ូបាល លោកអ្នកអាចស្វែងរកនិងទាញយក (Download) អេស៊ីលីដាម៉ូបាល តាមរយៈ App Store, Play Store និង App Gallery ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh ៕