ភ្នំពេញ៖ ទីក្រុងឆ្លាតវៃ ឬ Smart City គឺជាតំបន់ទីក្រុងបច្ចេកវិទ្យាទំនើប ដែលប្រើប្រាស់នូវប្រភេទផ្សេងៗគ្នានៃវិធីសាស្រ្តអេឡិកត្រូនិក, វិធីសាស្រ្តឲ្យសំឡេងសកម្ម, និងឧបករណ៍ញាណដឹង ដើម្បីចាប់យកទិន្នន័យជាក់លាក់។
ព័ត៌មានទទួលបានពីអ្វីដែលទិន្នន័យត្រូវបានប្រើប្រាស់ ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិ ធនធាន និងសេវាកម្មនានាប្រកបដោយប្រសិទ្ធភាព, ផលប្រយោជន៍ ដែលទិន្នន័យបានប្រើប្រាស់ ដើម្បីធ្វើឲ្យប្រសើរឡើងដល់ប្រតិបត្តិការពាសពេញទីក្រុងនោះ។
ទាំងនោះរាប់បញ្ចូលទាំងទិន្នន័យដែលចាប់យកបានពីប្រជាពលរដ្ឋ ឧបករណ៍នានា អាគារនានា និងទ្រព្យសម្បត្តិនានា ដែលអាចដំណើរការនិងវិភាគបាន ដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងចរន្តត្រាហ្វិកឬចរាចរ និងប្រព័ន្ធដឹកជញ្ជូន, ស្ថានីយ៍ឋាមពល, ឧបករណ៍ប្រើប្រាស់នានា, បណ្តាញផ្គត់ផ្គង់ទឹកស្អាត, ទឹកកខ្វក់ , ការរុករកបទឧក្រឹដ្ឌ, ប្រព័ន្ធព័ត៌មាន, សាលារៀន, បណ្ណាល័យ, មន្ទីរពេទ្យ និងសេវាសហគមដទៃទៀត។
គោលគំនិតនៃទីក្រុងឆ្លាតវៃ គឺជាការរួមបញ្ចូលជាមួយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងឧបករណ៍រូបសាស្រ្តនានា ដែលបានតភ្ជាប់ទៅនឹងបណ្តាញអ៉ីនធីណិតនៃវត្ថុ (IoT) ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធផលនៃប្រតិបត្តិការទីក្រុង និងសេវាកម្មនានា និងតភ្ជាប់ទៅនឹងប្រជាពលរដ្ឋ។
បច្ចេកវិទ្យាទីក្រុងឆ្លាតវៃ ឬ Smart city technology អនុញ្ញាតឲ្យអ្នកគ្រប់គ្រងទីក្រុង ដើម្បីធ្វើអន្តរកម្មដោយផ្ទាល់ ជាមួយទាំងសហគម និងទាំងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងដើម្បីត្រួតពិនិត្យនូវអ្វីដែលកើតឡើងនៅក្នុងទីក្រុង និងធ្វើដូចម្តេចដែលទីក្រុងពាក់ព័ន្ធ។ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ត្រូវបានប្រើ ដើម្បីលើកកម្ពស់គុណភាព ដំណើរប្រព្រឹត្តទៅ និងការធ្វើអន្តរកម្មនៃសេវាកម្មក្នុងទីក្រុង ដើម្បីកាត់បន្ថយតម្លៃនិងការប្រើប្រាស់ធនធាន និងបង្កើនទំនាក់ទំនងរវាងប្រជាពលរដ្ឋនិងរដ្ឋាភិបាល។
កម្មវិធីប្រើប្រាស់ទីក្រុងឆ្លាតវៃ ឬ Smart city applications ដែលបានអភិវឌ្ឍឡើង គឺដើម្បីគ្រប់គ្រងលំហូរក្នុងទីប្រជុំជន និងអនុញ្ញាតដល់ការទទួលខុសត្រូវទាន់ពេល។ ដូ ច្នេះ ទីក្រុងឆ្លាតវៃ អាចប្រតិបត្តិ ដើម្បីទទួលខុសត្រូវទៅលើបញ្ហាប្រឈមនានា ជាជាងមួយ ជាមួយទំនាក់ទំនងរវាងប្រតិបត្តិការសាមញ្ញៗ ជាមួយប្រជាពលរដ្ឋរបស់ខ្លួន៕
(ប្រភព៖ លោក អ៊ឹម វុត្ថា ទីក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍)