”
ប្រទេសកម្ពុជាគឺជាប្រទេសមួយតាមបណ្តោយ”ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ” ហើយក៏ជាប្រទេសដែលចូលរួម និងអនុវត្តមុនគេបង្អស់នៃគំនិតផ្តួចផ្តើមស្តីពី”ខ្សែក្រវាត់និងផ្លូវ”ផងដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិង កម្ពុជាទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យដូចជាការកសាងទំនុកចិត្តផ្នែកនយោបាយរវាងគ្នានិងគ្នា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនិងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិជាដើម ប្រការនេះមិន ត្រឹមតែបានបង្កើតជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតជាគំរូ ក្នុងការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មីផងដែរ ។
សូមបញ្ជាក់ថា ក្នុងនាមជាប្រទេសដ៏មានសារសំខាន់ចំពោះប្រទេសចិនក្នុងការជំរុញកិច្ច កសាង”ខ្សែក្រវាត់និង ផ្លូវ” “យុទ្ធសាស្ត្រចតុកោណ”សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជាមានភាពស៊ីសង្វាក់គ្នាខ្ពស់ ជាមួយ នឹងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ជាពិសេស គឺការតភ្ជាប់គ្នាក្នុងវិស័យកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ។
ទន្ទឹមនឹងការពន្លឿនការជំរុញរួមគ្នាកសាងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ រវាងប្រទេសទាំងពីរចិននិងកម្ពុជាមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ហើយប្រទេសចិនក៏បានបណ្តាក់ទុន យ៉ាងច្រើនសន្ធឹកក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដូចជា ផ្លូវថ្នល់និងស្ពាន វិស្វកម្មធារាសាស្ត្រ គម្រោងបណ្តាញអគ្គិសនី កំពង់ផែនិងព្រលានយន្តហោះជាដើម ។
គួររំលឹកថា រយៈពេល ៩ ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ទន្ទឹមនឹងគំនិតផ្តួចផ្តើម”ខ្សែក្រាវាត់និងផ្លូវ”ដែល បានដាក់ចេញហើយឈានចូលឆ្នាំទី ៩ តើកម្ពុជាកើតមានការផ្លាស់ប្តូរនិងការអភិវឌ្ឍយ៉ាងណាខ្លះ ?
ទី១គឺកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជា ។ ទោះបីជាបាននិងកំពុងរងការវាយប្រហារយ៉ាង ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ ១៩ក៏ដោយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជានៅតែរក្សា និន្នាការ កំណើនដដែល ។ ក្នុងឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជាបានឡើងដល់ ៩.៥៦ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩ ក្នុងនោះ ការនាំចូលនិងនាំចេញរបស់កម្ពុជាជាមួយប្រទេសចិនបានកើនឡើង ០,៩ ភាគរយនិង ៣,៧ ភាគរយដោយឡែកពីគ្នា ។ អ្នកវិភាគបានចង្អុលបង្ហាញថា ទីផ្សាររបស់ចិនបាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបើកទូលាយជាបន្តបន្ទាប់ចំពោះកសិផលរបស់កម្ពុជា ។
ក្នុងរយៈពេលជិត ២ ឆ្នាំកន្លងមកនេះ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន ដូចជា ផែ្លចេក និងអង្ករជាដើមបានកើនឡើងយ៉ាងឆាប់រហ័ស ។ ឧទាហរណ៍ដូចជា បរិមាណនាំចេញផ្លែចេករបស់ កម្ពុជា ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២០ ដល់ទៅ ២៧ ម៉ឺនតោន ឯតួលេខទាំងនេះបានឡើងដល់ ៣២ ម៉ឺនតោន ក្នុងឆ្នាំ ២០២១ ។ ហេតុនេះហើយបានជា ប្រទេសចិនបានរក្សាឋានៈជាទីផ្សារនាំចេញធំ បំផុតរបស់ កសិផលកម្ពុជា ។
ទី២គឺការអភិវឌ្ឍខាងវិស័យទេសចរណ៍ ។ វិស័យទេសចរណ៍គឺជាឧស្សាហកម្មធំមួយក្នុងចំណោមសសរទ្រទ្រង់ ផ្នែកសេដ្ឋកិច្ចធំទាំង ៤ របស់កម្ពុជា ។ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរចិនដែលទៅ ទស្សនាកម្ពុជាបានកើនឡើងពីចំនួន ៥៦ ម៉ឺននាក់ឡើងដល់ ២ លាន ៣ សែន ៦ ម៉ឺននាក់ ដូចនេះ ប្រទេសចិនបានក្លាយជាប្រភពភ្ញៀវទេសចរណ៍ធំបំផុតរបស់ប្រទេសកម្ពុជា ។
ទី៣គឺកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ។ នាពេលបច្ចុប្បន្ននេះ ផ្លូវថ្នល់ដែលសាងសង់ដោយប្រទេសចិននៅ កម្ពុជាមានប្រវែងសរុបជិត ៣០០០ គីឡូម៉ែត្រ ក្រៅពីនេះ ចិនក៏បានសាងសង់ស្ពានជាង ១០ ខ្សែផងដែរ ។ ឧទាហរណ៍ដូចជា ពីក្រុងសៀមរាបទៅក្រុងភ្នំពេញឬពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ផ្លូវថ្នល់សំខាន់ៗនៅកម្ពុជា ដែលត្រូវសាងសង់និងជួសជុលទាំងនេះសុទ្ធតែជាជំនួយរបស់ប្រទេសចិន ។ ការដែលប្រទេសចិនបាន សាងសង់ផ្លូវថ្នល់និងស្ពាននៅប្រទេសកម្ពុជាបាននាំមកនូវភាពងាយស្រួលខាងចរាចរណ៍ទំនិញយ៉ាងខ្លាំងដល់កម្ពុជា ក៏ដូចជាបានកាត់បន្ថយថ្លៃដើមនៃចរាចរណ៍ទំនិញផងដែរ ។
គួររំលឹកផងដែរថា ឧទាហរណ៍ច្បាស់លាស់បំផុតមួយដែលអាចផ្តល់ភាពងាយស្រួល ដល់វិស័យគមនាគមន៍ របស់កម្ពុជា គឺ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ។ លោក ហ៊ាងសុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួង សាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជាបានអះអាងថា គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ នៅចន្លោះពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ ២០២២ ។ កាលពីមុន ពេលវេលាធ្វើដំណើរពីក្រុងភ្នំពេញទៅ ក្រុងព្រះសីហនុត្រូវចំណាយពេលប្រហែលជាង ៤ ម៉ោង ហើយផ្លូវនេះក៏បាត់ការជួសជុលជាយូរ ណាស់ មកហើយដែរ ។ បន្ទាប់ពីផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុត្រូវសាងសង់រួចនិងដាក់ឱ្យប្រើប្រាស់ ឯពេលវេលាធ្វើដំណើរពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុនឹងត្រូវកាត់បន្ថយមកនៅត្រឹមរយៈពេល ២ ម៉ោង ។
លោក ភិន វិជ្ជាវឌ្ឍនា អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ ប្រទេសចិនបានលើក ឡើងថា ផ្លូវល្បឿនលឿនដែលកំពុងសាងសង់ទាំងនេះនឹងដើរតួនាទីជំរុញក្នុងការបង្កបង្កើតជា រង្វង់ សេដ្ឋកិច្ចនៃរាជធានីព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសតាមបណ្តោយ ។
លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី ២១ នៃ ប្រទេសកម្ពុជាបានថ្លែងថា គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”បានរួមចំណែកយ៉ាង ធំធេងដល់យុទ្ធ សាស្រ្ត អភិវឌ្ឍន៍របស់កម្ពុជា ប្រការនេះនឹងជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅដ៏មហិមារបស់ខ្លួន ពោលគឺ ដល់ឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ហើយដល់ឆ្នាំ ២០៥០ នឹងក្លាយជាប្រទេសចំណូលខ្ពស់ ។
បើលើកឡើងដល់គម្រោងជានិមិត្តសញ្ញាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី”ខ្សែក្រវាត់និងផ្លូវ”នៅប្រទេសម្ពុជា គួររំលឹកដែរថា គឺ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពិសេសថ្នាក់ជាតិតែមួយគត់ រវាងចិននិងកម្ពុជាដែលត្រូវទទួលស្គាល់ដោយរដ្ឋាភិបាលចិននិងកម្ពុជា ។នាពេលបច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសចំនួន ១៧០សហគ្រាសដែលមកពីចិន អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេស និងតំបន់ផ្សេងទៀតជាដើម បានផ្តល់ឱកាសការងារជិត ៣០០០០ឲ្យប្រជាជនខ្មែរ។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនៃ ប្រទេសកម្ពុជា បានគូសបញ្ជាក់ ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគំរូដ៏ល្អឥតខ្ចោះនៃការធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះក្រោម គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ដែលលើកឡើងដោយប្រទេសចិនបានផ្សារ ភ្ជាប់គ្នាយ៉ាងស៊ីជម្រៅជាមួយនឹង”យុទ្ធសាស្ត្រចតុកោណ”របស់កម្ពុជា ប្រទេសទាំងពីរចិននិងកម្ពុជាទទួលបាន នូវឱកាសអភិវឌ្ឍន៍ថ្មីៗជាច្រើន ។ ឧទាហរណ៍ដូចជាក្នុងវិស័យថាមពល កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរក៏ត្រូវបានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃដែរ ។
សហគ្រាសទុនចិនបានចូលរួមយ៉ាងសកម្មក្នុងការជំរុញអភិវឌ្ឍថាមពលអគ្គិសនីរបស់កម្ពុជាដែលពាក់ព័ន្ធដល់ការសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលគ្រប់ប្រភេទ ដូចជា អគ្គិសនីដើរដោយឧស្ម័នធម្មជាតិ វារីអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យជាដើម ។ ដោយសារគិតពិចារណាពីបញ្ហាអំពីការប្រើប្រាស់ថាមពល ស្អាតដើម្បីកាត់បន្ថយការបំពុលបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ បានជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ចិត្តថា ចាប់ពីឆ្នាំ ២០១៩ តទៅ បានប្រែការប្រើប្រាស់ថាមពលទៅជាថាមពលកាបូនទាប ។
លោកបណ្ឌិត គិន ភា អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ប្រទេសកម្ពុជា ទទួលបានលទ្ធផលជាផ្លែផ្កាជាក់ស្តែងរួចហើយតាមរយៈការបណ្តាក់ទុនរបស់ចិនក្នុងគ្រប់វិស័យនៃប្រទេសកម្ពុជា ។ យើងបានមើលឃើញថា ឆ្លងតាមរយៈជំនួយអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗទាំងនេះ ដូចជា ផ្លូវថ្នល់ អាកាសយានដ្ឋាន កំពង់ផែនិងវារីអគ្គិសនីជាដើមវាសុទ្ធតែជា”សូចនាករសំខាន់ៗ សម្រាប់វាស់វែងពីសមិទ្ធផលដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”របស់ប្រទេសចិន “។
មិនថាការលើកឡើងនៃគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ឬការចុះហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាក៏ដោយ ក៏សុទ្ធតែសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ។ ប៉ុន្តែមួយ រយៈពេលកន្លងទៅនេះ អ្នកនយោបាយលោកខាងលិចនិងស្ថាប័នសិក្សាស្រាវជ្រាវមួយចំនួន ដែលប្រកាន់ ទស្សនៈលំអៀងខាងនយោបាយចំពោះប្រទេសចិនបានអះអាងថា ប្រទេសចិនបានឆ្លៀតប្រើខ្ចីឥណទានដើម្បី ដាក់អន្ទាក់បំណុលសម្រាប់ប្រទេសនៅតំបន់អាស៊ីនិងអាហ្រ្វិក ។
ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានស្តីពីសំណួរដែលថា “ហេដ្ឋារចនាសម្ព័ន្ធនិងគម្រោង អភិវឌ្ឍន៍ផ្សេងទៀតរបស់កម្ពុជា គឺ ពឹងផ្អែកខ្លាំងលើប្រទេសចិន តើកម្ពុជានឹងធ្លាក់ចូលក្នុងអន្ទាក់បំណុល របស់ចិននៅពេលអនាគតឬអត់ ?” សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លើយតបថា “ខ្ញុំសូមបញ្ជាក់ដាច់ខាត យើងខ្ញុំមិនអាចក្លាយទៅជាកូនបំណុលតែមួយគត់ ហើយជាប់អន្ទាក់បំណុលចិនឡើយ ហើយចិនក៏គ្មានបំណងដាក់អន្ទាក់បំណុលចំពោះកម្ពុជានោះដែរ ។”
ខ្ញុំសម្គាល់ថា ឱ្យតែយើងមើលពីបញ្ហានេះដោយអាកប្បកិរិយាសត្យានុម័តនិងយុត្តិធម៌បន្តិច នោះ ក៏អាចឃើញថា ពាក្យសម្តីនេះគ្មានភស្តុតាងអ្វីទាល់តែសោះ ។
ឆ្នាំ ២០២៣ គឺជាខួបទី ១០ នៃការលើកឡើងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ។ គិតមកទល់បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ជាង ២០០ ច្បាប់ជាមួយនឹងប្រទេសចំនួនជិត ១៥០ និងអង្គការអន្តរជាតិចំនួន ៣២ ព្រមទាំងបានបង្កើតយន្តការសហប្រតិបត្តិការទ្វេភាគីជាង ៩០ ។
ហេតុអ្វីបានជា”ក្រុមមិត្តភក្តិ”នៃគំនិតផ្តួចផ្តើមនេះកាន់តែច្រើនឡើងៗ ? ពីព្រោះវាសម្របទៅតាមតម្រូវការនៃការអភិវឌ្ឍរួមរបស់ប្រទេសនានាលើពិភពលោកដែលបូករួមទាំងប្រទេសកម្ពុជា ក៏ដូចជាសម្របទៅតាមគោលបំណងយ៉ាងខ្លាំងរបស់ប្រជាជននៃប្រទេសនានាដែលចង់មានជីវភាពរស់ នៅកាន់តែល្អប្រសើរ ដូច្នេះ វាបានក្លាយជាផលិតផលសាធារណៈដែលទទួលប្រជាប្រិយភាពបំផុតនៅទូទាំង ពិភពលោក ៕ (ប្រភព៖ស្ថានទូតចិននៅកម្ពុជា)