ភ្នំពេញ ៖ កំពុងព្រួយបារម្ភរឿងទទួលប្រាក់ពីក្រៅប្រទេសអស់ថ្លៃសេវាមែន ? កុំបារម្ភពេលនេះលែងត្រូវខ្វល់ខ្វាយទៀតហើយ អ៊ីចឹងតោះ ! មកដឹងថាតើ ធនាគារ អេស៊ីលីដា មានអ្វីថ្មីសម្រាប់អតិថិជនទាំងអស់គ្នា ! ។
ពិតជាមាន ! ហើយកាន់តែពិសេស លោកអ្នកអាចទទួលប្រាក់ ដែលផ្ទេរពីក្រៅប្រទេសនៅជុំវិញពិភពលោក គ្រប់ប្រភេទរូបិយប័ណ្ណ តាមរយៈប្រព័ន្ធ SWIFT ដោយមិនអស់ថ្លៃសេវានោះទេ ! ។
ទទួលប្រាក់ដោយមានសុវត្ថិភាព ហើយទទួលប្រាក់កាន់តែរហ័ស និងទាន់ពេលវេលា កាត់បន្ថយហានិភ័យក្នុងការដឹកជញ្ជូនសាច់ប្រាក់តាមខ្លួន និងមានលក្ខណៈងាយស្រួល គ្មានតម្រូវការឯកសារច្រើន ! ទាំងអស់នេះ គឺបង្ហាញថា ធនាគារ អេស៊ីលីដា បានយកចិត្តទុកចិត្តចំពោះអតិថិជនរបស់ខ្លួន ជាពិសេសលោកអ្នកដែលមានតម្រូវការចំបាច់ទទួលប្រាក់ និងផ្ទេរប្រាក់ទៅក្រៅប្រទេស ។
សូមបញ្ជាក់ផងដែរថា ការផ្តល់ជូននេះមានរហូតដល់ដំណាច់ឆ្នាំ 2022 នេះ ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។ ធនាគារ អេស៊ីលីដា ជាប្រជាធនាគារ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់អ្វីថ្មីៗ ជាពិសេសសេវានានាកាន់តែងាយស្រួល ជូនអតិថិជន ដើម្បីបំពេញតម្រួវការឱ្យស្របតាមសម័យបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន និងអនាគត ៕