ភ្នំពេញៈ ស្របពេលដែលប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប ដើរស្របជាមួយការរស់នៅបែបស៊ីវីល័យ អតិថិជឬសាធារណៈជនដែលមាន ប័ណ្ណ CSS មិនចាំបាច់ក្នុងការធ្វើដំណើរស្វែងរក ម៉ាស៊ីនអេធីអឹមដើម្បីដកប្រាក់នោះទៀតទេគឺអាចដកប្រាក់តាមម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា គ្រប់ទីកន្លែង បានតាមតម្រូវការ ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងអាចផ្ទេរប្រាក់ទៅធនាគារផ្សេង ក៏បានដែរ។
ជាមួយនិងបណ្តាញដ៏ទូលំទូលាយឈានមុខគេនៅក្នុងប្រទេសកម្ពុជា ធនាគារអេស៊ីលីដាតែងតែធ្វើការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាទំនើបៗថ្មីៗ សំដៅធ្វើយ៉ាងណាដើម្បីផ្តល់ភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពសម្រាប់អតិថិជនឬសាធារណៈរហូតរៀងមក។
គួរបញ្ជាក់ផងដែរថា ធនាគារ អេស៊ីលីដា មានម៉ាស៊ីនអេធីអឹម ចំនួនជាង ១ពាន់គ្រឿង នៅពាសពេញផ្ទៃប្រទេស សម្រាប់លោកអ្នកអាចដកប្រាក់ ឬផ្ទេរប្រាក់ បានតាមតម្រូវការ ពីប័ណ្ណ CSS របស់លោកអ្នក គ្រប់ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនានា។
សូមពិនិត្យមើលទីតាំងម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា តាមនេះ៖ https://acledabank.com.kh/sl/?atm1