ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២១ កើនជិត ២៥ភាគរយសម្រេចបានទឹកប្រាក់ប្រមាណជាង ២ ៦៥៤លានដុល្លារ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២០។ នេះបើតាមការិយាល័យពាណិជ្ជកម្មអាមេរិក។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា ដល់មេសា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានតម្លៃសរុប ២ ៦៥៤,៩លានដុល្លារ កើនឡើង ២៤,៤៨ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមាន ២ ១៣២,៧លានដុល្លារ។ ក្នុងនោះការនាំចេញទំនិញរបស់ប្រទេសកម្ពុជាទៅអាមេរិក មានតម្លៃ ២ ៥១៩,២លានដុល្លារ កើន ២៤,៤៣ភាគរយពីចំនួន ២ ០២៤,៦លានដុល្លារ និងការនាំចូលពីអាមេរិក មានតម្លៃ ១៣៥,៧លានដុល្លារ កើនឡើងពីចំនួន ១០៨,១លានដុល្លារ ស្មើនឹង ២៥,៥៣ភាគរយ។
កាលពីឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំង ២ មានតម្លៃ ៦ ៩២១,៣លានដុល្លារ កើនឡើង ១៧,៨៩ភាគរយធៀបនឹងឆ្នាំ២០១៩។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានតម្លៃ ៦ ៥៧៧,៧លានដុល្លារ កើន២២,៧៩ភាគរយ ចំណែកការនាំទំនិញពីអាមេរិកមកកម្ពុជា មានតម្លៃ ៣៤៣,៦លានដុល្លារ ធ្លាក់ចុះ ៣៣,១៥ភាគរយពីចំនួន ៥១៤លានដុល្លារកាលពីឆ្នាំ២០១៩។ នេះបើតាមទិន្ន័យការិយាល័យពាណិជ្ជកម្មអាមេរិក៕