កំពុងគិតថាអត់ចង់ចេញទៅក្រៅទៅបង់ថ្លៃសាលាកូនៗសម្រាប់បវេសនកាលថ្មីដែលនឹងចូលមកដល់ឆាប់ៗនេះផង ព្រោះបារម្ភអំពីការឆ្លងជំងឺកូវីដ-១៩ ស្រាប់តែបើកមើលកម្មវិធីអេស៊ីលីដាម៉ូបាលគឺមាន សាលាជាច្រើនដែលជាដៃគូរសហការរបស់ធនាគារអេស៊ីលីដា ក្នុងនោះក៏មានសាលារបស់កូនៗ ខ្ញុំផងដែរ។ ប៉ុណ្ណេះអស់កង្វល់រឿងបង់ថ្លៃសាលាឱ្យកូនៗទៀតហើយ។ ពិតជាងាយស្រួលមែនមាន អេស៊ីលីដាម៉ូបាលក្នុងដៃ មិនភ័យរឿងចេញទៅខាងក្រៅបង់ថ្លៃសាលាឱ្យកូន។
ជាមួយអេស៊ីលីដាម៉ូបាល លោកអ្នកអាចធ្វើការបង់ប្រាក់ថ្លៃសិក្សាសម្រាប់បុត្រាបុត្រីលោកអ្នកបាន យ៉ាងងាយស្រួល ដោយសារតែធនាគារអេស៊ីលីដាបានសហការជាមួយគ្រឹះស្ថានសិក្សាជាច្រើន នាពេលបច្ចុប្បន្ននេះ។
អេស៊ីលីដាម៉ូបាល គឺផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់និងសេវាទូលំទូលាយ កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរទៅបង់ប្រាក់ដោយផ្ទាល់ នៅគ្រឹះស្ថានសិក្សាជាពិសេសគឺជាការចូលរួមចំណែកបង្ការនៃការរីករាលដាលជំងឺកូវីដ-១៩។
វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជនចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ តាមរយៈApp Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្ម យ៉ាងច្រើនតាមសេចក្តីត្រូវការ និងមិនអស់ថ្លៃសេវា៕