ភ្នំពេញ៖សាធារណៈជនលែងព្រួយបារម្ភទៀតហើយក្នុងការទូទាត់វិកយបត្រនានាបានគ្រប់ពេល គ្រប់ទីកន្លែង ជាមួយអេស៊ីលីដាម៉ូបាលដែលជាកម្មវិធីលើទូរស័ព្ទដៃដ៏ទំនើបរបស់ធនាគារអេស៊ីលីដា។ ទោះបីជាលោកអ្នកមានការងាររវល់ឬធ្វើដំណើកម្សាន្តនានាក៏មិនចាំបាច់ភ័យព្រួយលើការបង់ថ្លៃវិកយបត្រទឹកភ្លើង ឬវិកយបត្រគ្រប់ប្រភេទទៀតឡើយ ប្រសិនបើលោកអ្នកមានអេស៊ីលីដាម៉ូបាលក្នុងទូរស័ព្ទដៃ។
នៅពេលយើងមានអេស៊ីលីដាម៉ូបាល គឺជួយកាត់បន្ថយការធ្វើដំណើរទៅបង់ថ្លៃវិកយបត្រនានា ចំណេញពេលវេលា និងមិនមានហានិភ័យដែលអាចកើតឡើងជាយថាហេតុផងដែរ។ ជាមួយរបត់ថ្មីនៃយុគ្គសម័យឌីជីថលនេះ ខ្ញុំគិតថាការទូទាត់បែបឌីជីថលនេះនឹងនៅតែពេញនិយម និងជាទម្លាប់ថ្មីមួយសម្រាប់ប្រជាជនកម្ពុជានាពេលអនាគត ទោះបីជា ជំងឺកូវីដ-១៩នេះត្រូវបាន សាបរលត់ក៏ដោយ ព្រោះអីការទូទាត់បែបឌីជីថលដូចជា អេស៊ីលីដាម៉ូបាលនេះគឺ យើងមិនសូវ បារម្ភអំពីការឆ្លងមេរោគ និងផ្តល់អត្ថប្រយោជន៍ជាច្រើនជាពិសេសគឺការបញ្ចុះតម្លៃពីហាង ផ្សេងៗ ដែលជាដៃគូរសហការរបស់ធនាគារអេស៊ីលីដា។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា អេស៊ីលីដាម៉ូបាល បង្កើតឡើងដើម្បីសម្រួលដល់អតិថិជនក្នុងប្រើប្រាស់គ្រប់ពហុបំណង ដូចជា ការទូទាត់ថ្លៃទំនិញ ឬទិញសម្ភារៈប្រើប្រាស់ ការផ្ទេរប្រាក់ ការទទួលប្រាក់ ការបង់ថ្លៃទឹកភ្លើង ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ការទូទាត់ថ្លៃទំនិញតាមរយៈ ស្កេនឃ្យូអរកូដ ។ល។
អ្វីដែលកាន់តែពិសេសសម្រាប់ការទូទាត់បែបឌីជីថលនេះ ពេលយើងប្រើវាគឺមាន អារម្មណ៍ថា ពិតជា ទាន់សម័យ ទំនើបនិងស៊ីវីល័យជាមួយហាងប្រេនៗទៀតផង៕
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង)
Phone៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh