(ភ្នំពេញ)៖បន្ទាប់ពីផលិតកម្មដាវីត្រាមេឌាបានបោះទុនរាប់លានដុល្លារក្នុងការសាងសង់ស្ទួឌីយោ និងទិញសំភារ:ទំនើបៗលំដាប់អន្តរជាតិមិនទាន់បានប៉ុន្មានខែផង បទចម្រៀង និង Video Lyrics ជាច្រើនបទដែលបានផលិតចេញពីស្ទីឌីយោនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនអ្នកស្តាប់និងទស្សនា ជាពិសេសគឺយុវវ័យដែលចូលចិត្តយកបទទាំងនោះទៅសម្តែងត្រាប់តាមដាក់លើបណ្តាញសង្គម TikTok យ៉ាងច្រើនសន្ធឹកសន្ធាប់។
បទដែលកំពុងអន្ទងប្រិយមិត្តអ្នកគាំទ្រនិងថតចេញពីស្ទីឌីយោកោះស្លាកែតនោះរួមមាន៖ បទ «ខ្មែរមានគ្រប់សព្វ»; បទ «នឹកស្រុក មិនអាចទៅបាន»; បទ« វ៉ាក់សាំងមនុស្សក្បត់»; បទ «ខកស្នេហ៍មុខរោងចក្រ» និងមានបទជាច្រើនទៀតកំពុងត្រៀមចេញ។
ក្រៅតែអំពីការវិនិយោគ ទៅលើការទិញសម្ភារៈស្ទូឌីយោ ផលិតកម្មដាវីត្រាមេឌា ក៏បានវិនិយោគរាប់លានដុល្លារ ទៅលើការសាងសង់ស្ទូឌីយោខ្នាតអន្តរជាតិ ដែលសាងសង់ទៅតាមក្បួនខ្នាត និងបច្ចេកទេសស្តង់ដារអន្តរជាតិ នៃស្ទូឌីយោពិភពលោកលើផ្ទៃដី១០ហិកតាផងដែរ។
លើសពីនោះទីទៀតផលិតកម្មដាវីត្រា ក៏មានទាំងស្ទូឌីយូថតសំលេង និងស្ទូឌីយោថតវីដេអូខាងក្នុង និងខាងក្រៅ៕