ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានសម្រេចដកហូតអាជ្ញាប័ណ្ណគា្នក់ងារសវាកម្មពន្ធដារ របស់ក្រុមហ៊ុន FEDTAX BUSINESS SOLUTION CO., LTD. បន្ទាប់ពីរកឃើញថាក្រុមហ៊ុននេះ មិនបានបំពេញ កាតព្វកិច្ចជាភ្នាក់ងារសេវាកម្មពន្ធដារ និង ខកខានទឹកអនុវត្តបានត្រឹមត្រូវ តាមប្រកាស នេះល្មើស ច្បាប់និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ។
តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជាកាលពីថ្ងៃទី ៥ ខែមេសា បានឱ្យដឹងថា
ថា អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការស៊ើបអង្កេត និងបាន រកឃើញថា ក្រុមហ៊ុន FEDTAX BUSINESS SOLUTION CO., LTD. មិនបានបំពេញកាតព្វកិច្ចជាភ្នាក់ងារសេវាកម្មពន្ធដារស្របតាមប្រការ ១០ និងបានប្រព្រឹត្តអំពើខុសឆ្គងដូចមានចែងក្នុង ប្រការ ១៥ នៃប្រកាសលេខ ៤៥៥ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ ដោយ ខកខានទឹកអនុវត្តបានត្រឹមត្រូវតាមប្រកាស នេះល្មើសច្បាប់និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ។
សេចក្តីជូនដំណឹងនេះបន្តថា ក្រុមហ៊ុននេះ មិនបានប្រកាស និងបង់ពន្ធក្រុមហ៊ុនខ្លួនឯងឱ្យបានត្រឹមត្រូវ តាមច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ, ផ្តល់សេវាចុះបញ្ជី និងបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងសេវាប្រកាសពន្ធឱ្យអតិថិជន ដោយពុំមានវិជ្ជាជីវៈ និងសុចរិតភាព,មិនបានចូលរួមចំណែកទប់ស្កាត់ បទល្មើសកេងបន្លំប្រាក់ពន្ធតាមរយៈការផ្តល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធ អំពីសកម្មភាពគេចវេះពន្ធ, មិនបានទំនាក់ទំនង ឬធ្វើការជាមួយរដ្ឋបាលសារពើពន្ធប្រកបដោយភាពស្មោះត្រង់, បានធ្វើ និងចូលរួមជាមួយអតិថិជនក្នុងសកម្មភាពលួចបន្លំប្រាក់ពន្ធ, ផ្តល់សេវាដល់អតិថិជនមិនត្រឹមត្រូវដែលនាំឱ្យអតិថិជនប្រព្រឹត្តខុសច្បាប់និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ, មានចេតនាធ្វើឱ្យរាំងស្ទះដល់ការកំណត់ និងការប្រមូលពន្ធ និងកិបកេងប្រាក់ពន្ធស្ថាប័ករដ្ឋ និងអតិថិជន។
បើតាម អគ្គនាយកដ្ឋានពន្ធដារ អនុលោមតាមប្រការ ១០ ប្រការ ១៥ និងប្រការ ១៦ នៃប្រកាសលេខ ៤៥៥ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ អគ្គនាយកដ្ឋានពន្ធដារសម្រេចដកហូតអាជ្ញាប័ណ្ណបញ្ឈប់សកម្មភាពអាជីវកម្ម ភ្នាក់ងារសេវាកម្មពន្ធដារជាស្ថាពរ របស់ក្រុមហ៊ុន FEDTAX BUSINESS SOLUTION CO., LTD.ចាប់ពីថ្ងៃនេះតទៅ។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា៖ «តាមរយៈការសម្រេចដកហូតអាជ្ញាប័ណ្ណបញ្ឈប់សកម្មភាពអាជីវកម្មជាស្ថាពរនេះ ក្រុមហ៊ុន FEDTAX BUSINESS SOLUTION CO., LTD. ពុំមាននិតិសម្បទាជាភ្នាក់ងារសេវាកម្មពន្ធដារ និងមិនអាចបន្តប្រកបអាជីវកម្មជាភ្នាក់ងារសេវាកម្មពន្ធដារឬផ្តល់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារ ជូនអតិថិជនទៀតនោះទេ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារថ្លែងថា FEDTAX BUSINESS SOLUTION CO., LTD. ជាភ្នាក់ងារសេវាពន្ធដារ មានទីស្នាក់ការនៅខណ្ឌទួលគោករាជធានីភ្នំពេញ ត្រូវបានរកឃើញថា កឹបកេង និង បន្លំឯកសារការបង់ពន្ធប្រឈមនឹងដាក់ពន្ធនាគារ និងពិន័យជាប្រាក់ផងដែរព្រោះវាជាករណីបទឧក្រឹដ្ឋ។
លោក ក៏បានក្រើនរំលឹកទៅដល់ក្រុមហ៊ុនភ្នាក់ងារសេវាពន្ធដារទាំងអស់ត្រូវមានត្រូវមានភាពប្រយ័ត្នប្រយែង និងចូលរួមអនុវត្តទៅតាមច្បាប់ឱ្យបានត្រឹមត្រូវ និងកុំចូលរួមរៀបចំផែនការបង់ពន្ធឱ្យក្រុមហ៊ុនណាមួយដើម្បីគេចវេសពីការបង់ពន្ធព្រោះវាអាចប្រឈមនឹងផ្លូវច្បាប់។ លោកថ្លែងថា៖ «ខ្ញុំសូមធ្វើការរំលឹក ទៅ ដល់ភ្នាក់ងារពន្ធដារទាំងអស់ដែរថា សូមមេត្តា ប្រយ័ត្នប្រយែងកុំដើរ ចូលទៅក្នុងអន្ទាក់របស់គេ ឬក៏ទៅធ្វើជា Tax Planning ឱ្យគេ ដើម្បី គេចវេសពន្ធ ព្រោះ