ភ្នំពេញ៖ បន្ទាប់ពីធនាគារអេស៊ីលីដាបានដាក់ឱ្យដំណើការជាផ្លូវការនូវប្រើប្រាស់នូវសេវាទូទាត់តាម «KHQR Code» មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែមានអតិថិជនដែលរបស់ធនាគារអេស៊ីលីដាផ្ទាល់ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានាបានកំពុងប្រើប្រាស់យ៉ាងផុលផុសរៀងរាល់ថ្ងៃ ខណះដែរទាំងម្ចាស់ហាង និងអ្នកស្កេនក៏មានការសប្បាយចិត្តរីករាយក្នុងការប្រើប្រាស់ដោយសារមិនចាំបាច់មានQR ច្រើនស្ថាប័ន។
អ្វីដែលកាន់តែពិសេសនោះគឺហាងមាន KHQR គឺ ត្រូវបានគេមើលទៅហាក់ដូចជាបានកំពុងបម្រើអតិថិជនគ្រប់ធនាគារ ការពារហានីភ័យផ្សេងៗ ដោយមិនចាយក្រដាស់ប្រាក់ដែលអាចបង្កហានិភ័យឆ្លងមេរោគផ្សេងៗឬបាត់បង់ដោយប្រការណាមួយនោះ។
ធនាគារ អេស៊ីលីដា ភីអិលស៊ីគឺជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជាបានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាមKHQR Codeក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៥ ខែតុលាកន្លងមកនេះ។
សម្រាប់អតិថិជននៅធនាគារឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR Code របស់អេស៊ីលីដា ដែលជាស្តង់ដារឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន៕
ដើម្បីស្នើសុំ KHQR Code របស់ធនាគារ អេស៊ីលីដា សម្រាប់ទូទាត់ទំនិញ-សេវាកម្មផ្សេងៗ សូមចុចទីនេះ