(ភ្នំពេញ)៖ ចាប់ពីពេលនេះតទៅ អតិថិជនរបស់ធនាគារអេស៊ីលីដា ដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល គឺលែងខ្វាយខ្វល់រឿងថាតើមានសេវាអ៉ីនធឺណិតនោះទេ គឺអតិថិជនអាចទទួលទូទាត់តាមឃ្យូអរកូដបានដោយងាយស្រួល និងយ៉ាងឆាប់រហ័សទៀតផង។
លោកស្រី សុខ សោភា នាយិការប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានមានប្រសាសន៍ថា «ធនាគារអេស៊ីលីដា ដែលជាប្រជាធនាគារគឺតែងតែខិតខំធ្វើទំនើបកម្មនូវបច្ចេកវិទ្យាថ្មីៗ និងកាន់តែងាយស្រួលសម្រាប់អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាលដែលមានភាពទូលំទូលាយក្នុងការប្រើប្រាស់ រហ័ស និងមានសុវត្ថិភាព។
លោកស្រី សោភាមានប្រសាសន៍ថា៖«ឥឡូវនេះអ្វីដែលកាន់តែពិសេសនោះសម្រាប់អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាលគឺលែងខ្វល់រឿងទូរស័ព្ទលោកអ្នកគ្មានសេវាអ៉ីនធឺណិតទៀតហើយ គឺអតិថិជនអាចធ្វើការទូទាត់តាមឃ្យូអរកូដបានដោយងាយស្រួល និងឆាប់រហ័ស»។
សូមធ្វើតាមការណែនាំអំពីដំណើរការទូរទាត់តាមឃ្យូអរកូដ របស់អេស៉ីលីដាម៉ូបាល ពេលទូរស័ព្ទលោកអ្នកគ្មានសេវាអ៉ីនធឺណិត៖
ទី ១៖ ប្រព័ន្ធនឹងបង្ហាញសារប្រាប់ នៅពេលលោកអ្នកបើក អេស៉ីលីដាម៉ូបាល នៅលើទូរស័ព្ទដែលមិនមានសេវាអ៉ីនធើណែត, សូមចុចប៊ូតុង «យល់ព្រម / OK»; ទី ២៖ សូមចូលមីនុយ «ទូទាត់តាម QR / SCAN QR»; ទី៣៖ នោះប្រព័ន្ធនឹងបង្ហាញឃ្យូអរកូដរបស់លោកអ្នក, សូមបង្ហាញឃ្យូអរកូដនេះ ទៅអ្នកទូទាត់ ដើម្បីទទួលប្រាក់។
សិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣