ដោយ៖ វីរះ យុទ្ធ
ទីក្រុងបាងកក៖ កម្ពុជាបានដាក់អោយដំណើការជាផ្លូវការនូវមជ្ឈមណ្ឌលប្រឹក្សាពាណិជ្ជកម្មកម្ពុជា (CBC) កាលពីថ្ងៃទី២០ ខែ ឧសភា នៅទីក្រុងបាងកក ដើម្បីបម្រើជាមជ្ឈមណ្ឌលច្រក ចេញ ចូលតែមួយសម្រាប់ការផ្លាស់ប្តូរពាណិជ្ជម្ម និងការវិនិយោគ វប្បធម៌ និងទេសចរណ៍រវាងកម្ពុជា និងថៃ និងដើម្បីអនុវត្ត «យុទ្ធសាស្ដ្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» របស់ខ្លួន។
លោក អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពរបស់កម្ពុជាប្រចាំនៅទីក្រុងបាងកក បានឲ្យដឹងនៅក្នុងមហាសនិ្នបាតលើកដំបូងតាមអនឡាញនៃការដាក់ឲ្យដំណើរការ CBC នៅក្នុងប្រទេសថៃ ស្ថានទូតលោកប្រចាំទីក្រុងបាងកក តែងតែចូលរួមក្នុងសហគមន៍ពាណិជ្ជកម្មនៅក្នុងប្រទេសថៃ ដើម្បីផ្សព្វផ្សាយការទូតសេដ្ឋកិច្ច លើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញក្រុមវិនិយោគិនបរទេស។
លោកលើកឡើងថា៖ « CBC មានគោលបំណងក្នុងការក្លាយជាសេវាច្រកចេញចូលតែមួយសម្រាប់ក្រុមហ៊ុន ដែលចង់ចាប់ផ្ដើមអាជីវកម្មនៅកម្ពុជា។ ប៉ុន្តែបេសកកម្មរបស់យើងក៏ជាការដឹកនាំអ្វីដែលធ្វើឲ្យពួកយើងធ្វើឲ្យមានជាពិសេសនៅក្នុងប្រទេសថៃ និងផលិតផលថៃ នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះជាមួយគ្នានេះនៅពេលយើងរួមកម្លាំងទាំងអស់របស់យើងជាដៃគូ យើងនឹងកាន់តែខ្លាំងដើម្បីប្រឈមនឹងសាកលភាវូបនីយកម្មនេះ»។
យោងតាមលោក អ៊ូក សោភណ្ឌ ប្រទេសថៃ ស្ថិតក្នុងចំណោមប្រទេសវិនិយោគិនធំជាងទី៩នៅក្នុងប្រទេសកម្ពុជា ដែលស្រូបយកប្រហែល១ពាន់លានដុល្លារ នៅចន្លោះឆ្នាំ១៩៩៤ និងចុងត្រីមាសទី៣ឆ្នាំ២០១៧។
យោងតាមក្រសួងពាណិជ្ជកម្មថៃទាក់ទងនឹងពាណិជ្ជកម្ម កម្ពុជា និងថៃ សម្រេចបាន៧,២៣៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលធ្លាក់ចុះ២៣,១៧ភាគរយធៀបនឹងឆ្នាំ២០១៩ ភាគច្រើនដោយសារតែសេដ្ឋកិច្ចរំខានដោយសារតែការរីករាលដាលជំងឺកូវីដ១៩៕