ភ្នំពេញ៖ ជារៀងរាល់ខែ ក្រៅពីការបង់ថ្លៃទឹកភ្លើងហើយនោះ សម្រាប់ពលរដ្ឋនៅរាជធានីភ្នំពេញ ក៏មិនត្រូវភ្លេចដែរចំពោះការបង់ថ្លៃសំរាម។ ប៉ុន្ដែ បើក្នុងករណីលោកអ្នកពិបាកក្នុងការអនុវត្តបង់ថ្លៃសំរាមនេះ លោកអ្នកអាចជ្រើសរើសយកការប្រើប្រាស់អេស៊ីលីម៉ូបាល ដែលមានភាពងាយងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់។
អេស៊ីលីដាម៉ូបាលបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋសម័យថ្មីដែលមួយថ្ងៃៗជាប់រវល់ការងារឬមុខជំនួញច្រើនដោយមិនមានពេលវេលាទៅបង់ថ្លៃសេវាផ្សេងៗដូចជាថ្លៃទឹក ភ្លើងនិងវិក្កយបត្រផ្សេងៗជាពិសេសថ្លៃសំរាមប្រចាំខែតែម្ដង។ ប៉ុន្ដែ នៅពេលនេះ ជាមួយនឹងការប្រើប្រាស់អេស៊ីលីម៉ូបាលកិច្ចការទាំងនេះ គឺកាន់តែងាយស្រួលដូចបកចេកអ៊ីចឹង។
តើត្រូវធ្វើដូចម្ដេច ដើម្បីបង់ថ្លៃសំរាមតាមអេស៊ីលីដាម៉ូបាល?
សម្រាប់លោកអ្នករស់នៅក្នុងរាជធានីភ្នំពេញ អាចបង់ថ្លៃប្រមូលសំរាមប្រចាំខែ តាមអេស៊ីលីដាម៉ូបាល ដោយចុចលើ៖
- ម៉ឺនុយ “បង់ប្រាក់ / PAYMENTS”។
- រួចជ្រើសរើស “រដ្ឋាករស្វ័យតគ្រប់គ្រងសំរាមនិងសំណល់រឹង ភ.ព / PHNOM PENH SOLID
WASTE MANAGEMENT AUTHORITY” ។
- ជ្រើសរើសគណនីកាត់ប្រាក់ចេញ, បញ្ចូលលេខវិក្កយបត្រ ដូចលេខវិក្កយបត្រ អគ្គិសនីកម្ពុជា។ ប្រព័ន្ឋនឹងបង្ហាញចំនួនត្រូវបង់ ដោយស្វ័យប្រវត្តិ។
- ចុចប៊ូតុង “យល់ព្រម / OK”។
- ផ្ទៀងផ្ទាត់ឈ្មោះ និងទឹកប្រាក់ត្រូវបង់ រួចចុចប៊ូតុង “យល់ព្រម / CONFIRM” ជាការស្រេច។
លោកអ្នកអាចបង់ថ្លៃប្រមូលសំរាមរាជធានីភ្នំពេញ រៀលរាល់ខែ ចាប់ពីថ្ងៃទី១ ដល់ ១៥។ សូមអរគុណ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh