ភ្នំពេញ៖ ស្របពេលដែលកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ទាំងការរស់នៅ និងការទទួលទានប្រចាំថ្ងៃក៏កាន់តែស៊ីវីល័យផងដែរ ជាពិសេសការនិយមកម្មង់ទំនិញនានាតាមផ្សារអនឡាញ។ ជាមួយគ្នានេះដែរធនាគារអេស៊ីលីដាអ៊ីសបដែលជាមធ្យោបាយទាន់សម័យសម្រាប់ទិញ-លក់ទំនិញនិងទូទាត់អនឡាញតាមអេស៊ីលីដាម៉ូបាលដែលមានទំនិញរាប់ម៉ឺនមុខបានក្លាយជាជម្រើសមួយដ៏ល្អសម្រាប់អថិតិជនឬសាធារណ:ជនក្នុងយុគ្គសម័យឌីជីថលនេះ។
អេស៊ីលីដាអ៊ីសបត្រូវបានដាក់ឱ្យដំណើការជាផ្លូវការកាលពីថ្ងៃទី៣០ ខែវិច្ឆិកាថ្មីៗកន្លងទៅនេះ ក្នុងការផ្តល់ជំរើសដល់អតិថិជនឬសាធារណ:ជនរីករាយក្នុងការកម្មង់ទិញទំនិញរាប់ម៉ឺនមុខជាមួយហាងដែលជាដៃគូរសហការនានា។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ីបានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើការជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះថាស្របពេលដែលបរិបទពិភពលោកក៏ដូចជាប្រទេសកម្ពុជាមានការវិវឌ្ឍទៅរកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងជីវតិប្រចាំថ្ងៃ ជាពិសេសអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩នេះ ការទិញទំនិញឬសេវាផ្សេងៗតាមអនឡាញកាន់តែមានចាំបាច់និងមានតម្រូវការខ្ពស់។
លោកបានថ្លែង៖«ក្នុងរយះពេល១០ឆ្នាំមកនេះ យើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលម៉ូបាលអេបនេះ ដែលបង្ករលក្ខណះងាយស្រួលក្នុងការទូទាត់រួចស្រេចទៅហើយ ថ្ងៃនេះគឺយើងបានយកអ៊ីសប មកដាក់ទៅលើម៉បាលអែបយើងតែម្តង ដែលហាងទំនិញនិមួយៗជាដៃគូររបស់យើងមានរាប់ម៉ឺនមុខទំនិញ»។
បើយោងតាមលោក អ៊ីន ចាន់នី បច្ចុប្បន្ននេះ ធនាគារអេស៊ីលីដាមានចំនួនប្រតិបត្តិការធ្វើការទូទាត់រាល់ថ្ងៃនោះគឺប្រមាណជា៨ពាន់លានដុល្លារសហរដ្ឋអាមេរិកប្រចាំខែជាមួយចំនួនប្រតិបត្តិការជា១១លាន។ ឬក្នុងមួយថ្ងៃគឺមាន២៧០លានដុល្លាររៀងរាល់ថ្ងៃ ឬមានជិត៤០ម៉ឺនប្រតិបតិ្តការ។
លោកថា៖«ដោយសារមើលឃើញការទូទាត់និងចំនួនប្រតិបត្តិការជាមួយធនាគារច្រើនក្នុងការទិញទំនិញនិងបម្រើសេវាកម្មទូទាត់ផ្សេងៗ អញ្ចឹងហើយបានជាខ្ញុំសម្រេចចិត្តបង្កើតទីផ្សារអនឡាញនេះឡើងមួយទៀតដែលអាចជួយសម្រួលដល់អតិថិជន និងសាធារណះកាន់តែងាយស្រួល និងសន្សំពេលវេលាទៀតផង»។
លោកថា៖«ទិសដៅរបស់យើងគឺយើងចង់បានហាងទំនិញជាច្រើនចូលរួមក្នុងថ្នាលរបស់យើងកាន់តែច្រើនបន្ថែមទៀតក្នុងការជួយបំពេញតម្រូវការអតិថិជនឬសាធារណះជនអាចជ្រើសរើសមុខទំនិញតាមតម្រូវការ កាន់តែមានភាពងាយស្រួល រហស័ ចំណេញពេលវេលា និងមានសុវត្ថិភាពក្នុងការប្រើប្រាស់»។
អតិថិជន និងសាធារណជន ចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ តាមរយៈ App Store, Play Store, App gallery នោះអ្នកនឹងបានឃើញផ្សារអនឡាញដើម្បីប្រើប្រាស់ទិញទំនិញនានាតាមសេចក្តីត្រូវ ៕