កាន់តែអស្ចារ្យជាមួយKHQR Code របស់ធនាគារអេស៊ីលីដាដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើការ ស្កែន QR ជាមួយ Visa QR និង Master QR ជាលក្ខណះអន្តរជាតិដោយពុំចាំបាច់ខ្វល់ខ្វាយរឿងការ កាន់សាច់ប្រាក់ជាប់ខ្លួនឡើយសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសឡើយ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារ នៃធនាគារ អេស៊ីលីដាបានមានប្រសាសន៍ថា តាមរយះការស្កែត KHQR Code នេះ ជាមួយនិងអេស៊ីលីដាម៉ូបាល អ្នកប្រើប្រាស់មិនត្រឹមតែ ធ្វើការ ទូរទាត់បាននូវទូទាំងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្កែន KHQR Code នេះ សម្រាប់ការទូទាត់នៅក្រៅប្រទេស ដូចជាប្រទេសថៃជាដើម។ ហើយក៏អាចស្កែនជាមួយ Visa QR Code ជាអន្តរជាតិផងដែរ។
លោកស្រីនាយិកាបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖«អេស៊ីលីដាជាធនាគារទី១ដែលដាក់ឱ្យដំណើការ QR ដែលមាន QR អេស៊ីលីដាតែមួយគឺគ្រប់គ្រាន់ដែលអាចទទួលយក QR code របស់ធនាគារផ្សេងៗបាន។ ដូច្នេះមិនថាធនាគារណាឬស្ថាប័នណាទេ គឺយើងលែងខ្វល់ខ្វាយ គ្រាន់តែមាន QR អេស៊ីលីដាតែមួយគឺគាត់ស្កែនភ្លាមគឺអាចធ្វើប្រតិបត្តិការបានដោយជោគជ័យហើយ។ នេះគឺជាមហ្ឆិតានៃការបម្រើសេវាជូនអតិថិជនឱ្យបានដិតដល់ បម្រើជូនអតិថិជនរបស់ស្ថាប័នដទៃៗទៀតដែលគាត់មិនមានលទ្ធអភិវឌ្ឍបម្រើអតិថិជនរបស់គាត់បានឬមួយក៏គាត់កំពុងតែអភិវឌ្ឍប៉ុន្តែអភិវឌ្ឍមិនទាន់បាន ដូច្នេះអេស៊ីលីដាមាន QR តែមួយគត់គឺគ្រប់គ្រាន់សម្រាប់គាត់អាចទទួលបាននៅទូទាំងប្រទេស»។
លោកស្រី សុខ សោភា បានថ្លែងបញ្ជាក់ទៀតថា៖«ខ្ញុំក៏ចង់បញ្ជាក់ជូនដែរតាមរយះ អេស៊ីលីដាម៉ូបាល និង អេស៊ីលីដា QR នេះ គឺសព្វថ្ងៃនេះយើងអាចស្កែនបាននៅប្រទេសថៃគឺយើងអាចស្កែនទៅវិញទៅមកបាន និងចាយជាលុយរៀល និងមួយទៀតគឺយើងអាចស្កែនបានជាមួយ Visa QR និង Master QR ជាលក្ខណះអន្តរជាតិតែម្តង។ អញ្ចឹងមានតែអេស៊ីលីដាម៉ូបាលមួយគឺគ្រប់គ្រាន់ក្នុងការធ្វើដំណើរជុំវិញសកលលោកដោយរីករាយ»។
ធនាគារ អេស៊ីលីដា ភីអិលស៊ី«ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» គឺជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជាបានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាមKHQR Codeក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៥ ខែតុលាកន្លងមកនេះ។
សម្រាប់អតិថិជននៅធនាគារឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR Codeរបស់អេស៊ីលីដា ដែលជាស្តង់ដារឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន៕