ភ្នំពេញ ៖ បច្ចេកវិទ្យាកាន់តែទំនើបពិតជាបានផ្តល់នូវភាពងាយស្រួលច្រើនដែលនាំឱ្យចំណេញទាំងពេលវេលា និងថវិកា ជាពិសេសពាក់ព័ន្ធទៅនឹងការផ្ទេរ-ទទួលប្រាក់ ។ ជាក់ស្តែងឥឡូវនេះលោកអ្នកអាចផ្ទេរប្រាក់ទៅ-មក ក្រៅប្រទេស នៅទូទាំងពិភពលោកបានយ៉ាងឆាប់រហ័សតាម ម៉ាន់នីក្រាម (MoneyGram) នៅលើអេស៊ីលីដាម៉ូបាល ប្រកបដោយសុវត្ថិភាពខ្ពស់ និងងាយស្រួលបំផុត ។
រឹតតែអស្ចារ្យទៀតនោះ គឺលោកអ្នកក៏អាចទទួលប្រាក់ផ្ទេរពីក្រៅប្រទេសបានយ៉ាងឆាប់រហ័សផងដែរតាមម៉ាន់នីក្រាម ដោយមិនគិតថ្លៃសេវាបន្ថែមឡើយ ហើយអាចដកប្រាក់បានភ្លាមៗនៅតាមម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា គ្រប់ទីកន្លែង ។
ចំពោះថ្លៃសេវាផ្ទេរប្រាក់ គឺគិតតែពីអ្នកផ្ទេរតែប៉ុណ្ណោះ ចំពោះអ្នកទទួលមិនគិតថ្លៃសេវាទេ ហើយការផ្ទេរប្រាក់លោកអ្នកអាចផ្ទេរប្រាក់ចេញទៅក្រៅប្រទេសបានដោយខ្លួនឯង តាមអេស៊ីលីដាម៉ូបាល គ្រប់ពេលវេលា ដោយបញ្ចូលព័ត៌មាននៃការផ្ទេរប្រាក់ និងព័ត៌មានអ្នក ទទួលឱ្យបានត្រឹមត្រូវជាការស្រេច ។
ឥឡូវនេះ រាល់ការផ្ទេរប្រាក់ទៅក្រៅប្រទេសទូទាំងពិភពលោក គឺចំណាយថ្លៃសេវាត្រឹមតែ $10 ប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ ហើយការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ ២០២២ ។
សូមបញ្ជាក់ផងដែរថា ថ្លៃសេវាផ្ទេរប្រាក់ខាងលើអាចប្រែប្រួលតាមអត្រាប្តូរប្រាក់ និងសម្រាប់ការផ្ទេរទៅកាន់ ១០ ប្រទេសប៉ុណ្ណោះ ដូចជា ៖ ប្រទេសចិន, ហ្វីលីពីន, វៀតណាម, ម៉ាឡេស៊ី, សហរដ្ឋអាមេរិក, ថៃ, ឥណ្ឌូនេស៊ី, ឡាវ, មីយ៉ាន់ម៉ា, និងឥណ្ឌា ។
សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ឬព័ត៌មានផ្សេងៗ សូមទាក់ទងទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (បម្រើ ២៤ ម៉ោង) ៕