ទីក្រុងហាណូយៈ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមកំពុងធ្វើការងារលើកស្ទួយការចែកចាយផលិតផលចេញពីកសិដ្ឋាន ចំពោះនៃការរីករាលជំងឺកូវីដ១៩រលកទី៤ ក្នុងប្រទេសវៀតណាម។
នាយកដ្ឋានកែច្នៃកសិកម្ម នៃក្រសួងនេះ និង អាជ្ញាធរអភិវឌ្ឍន៍ទីផ្សារ បាននិយាយថា ការចែកចាយផលិតផលកសិកម្ម នៅតែមានស្ថិរភាពក្នុងពេលថ្មីៗនេះ ចំពេលកើតមានរលកទី៤នៃវីរុសក្នុងប្រទេស។
យោងតាមគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចព្រំដែន Dong Dang ក្នុងខេត្ត Lang Son មានការកាកស្ទះការធ្វើចរាចរណ៍តួកុងតឺន័រ ដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ប្រទេសចិន នៅច្រកព្រំដែន Huu Nghi បន្ទាប់ពីថ្ងៃឈប់សម្រាកក្នុងទិវារួបរួម កាលពីថ្ងៃ ទី៣០មេសា និង ទិវាពលកម្មអន្តរជាតិ១ឧសភា។ ទោះយ៉ាងណា ការកកស្ទះត្រូវបានដោះស្រាយ។
លោក Phung Duc Tien អនុរដ្ឋមន្ត្រីនៃក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទ បាននិយាយថា ក្រសួងបានអំពាវនាវឲ្យមានវិធានការបង្ការវីរុសដើម្បីរឹតបន្តឹង ជាពិសេសនៅរោងចក្រកែច្នៃផលិតកសិកម្ម ដើម្បីទប់ស្កាត់ការរំខានណាមួយដល់ច្រវ៉ាក់ផ្គត់ផ្គង់។
លោក Tien បានអះអាងថា ការរីករាលដាលកូវីដ១៩ កំពុងបើកឱកាសយ៉ាងសំខាន់ដល់ប្រទេសវៀតណាមដើម្បីពង្រីកការនាំចេញផលិតផលកសិកម្ម ដោយសារតែ ការខ្វះខាតយ៉ាងខ្លាំងនៃការផ្គត់ផ្គង់ ក្នុងទីផ្សារសកលលោក ព្រមទាំងការរំខានកើតឡើងចំពោះច្រវ៉ាក់ផ្គត់ផ្គង់សកល។
លោកTien បាននិយាយថា វាមានសារៈសំខាន់សម្រាប់វៀតណាមដើម្បីទប់ស្កាត់វីរុស លើកកម្ពស់សុវត្ថិភាពរស់នៅក្នុងផលិតកម្មកសិកម្ម ពង្រីកផលិតកម្ម ដើម្បីបង្កើនទិន្នផល និង ផលិតភាពព្រមជាមួយរក្សានូវច្រវ៉ាក់ផ្គត់ផ្គង់ឲ្យស្ថិតស្ថេរ។
សម្រាប់ផលិតផលដែលទីផ្សារពិភពលោកមានតម្រូវការខ្ពស់ ដូចជា បង្គារ ក្រសួងនេះបានស្នើឲ្យបង្កើនផលិតកម្ម ប៉ុន្តែក្នុងពេលជាមួយគ្នា គុណភាពត្រូវតែធានា ដើម្បីចាប់យកកាលានុវត្តភាពពង្រីកការនាំចេញ។
លោក និយាយថា ដោយមានក្រុមហ៊ុន១៣៥០០ សហករណ៍១៧០០០ កសិដ្ឋាន៣៤៤០០ និង គ្រួសារកសិករ១៣,៨លាន វិស័យកសិកម្មសម្រេចបានលទ្ធផលគួរកត់សំគាល់ក្នុងរយៈពេល៤ខែកន្លងទៅនេះ ។ ការនាំចេញកើនឡើង២៤,២ភាគរយ ដែលមានតម្លៃ៣២,០៧ពាន់លានដុល្លារ ដោយវិស័យនេះមានអតិរេកពាណិជ្ជកម្មរហូតដល់២,២ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា៕ VNS-ANN/RR